ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រីមហាផ្ទៃដាក់ចេញការអនុសាសន៍ ៥ចំនុច ដើម្បីបន្ដអនុវត្តប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បានដាក់ចេញនូវអនុសាសន៍សំខាន់ៗ ចំនួន ៥ចំណុច ដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីបន្ដអនុវត្តប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ទៅតាមតួនាទី ភារកិច្ចរបស់ខ្លួន។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ថ្នាក់ប្រធាននាយកដ្ឋាន ចំណុះក្រសួងមហាផ្ទៃ នៅថ្ងៃទី៤ ខែកញ្ញាឆ្នាំ២០២៣នេះ លោក ស សុខា ណែនាំបន្ដដំណើរការងាររបស់ខ្លួនប្រកបដោយនិរន្ដរ៍ភាព ជាមួយការបន្ដពង្រឹងការទទួលខុសត្រូវ សមត្ថភាព គុណភាព និងភាពជាប្រចាំស្របតាមផែនការយុទ្ធសាស្ដ្រដែលបានគ្រោងទុក។

ក្នុងជំនួបនោះលោក ស សុខា បានណែនាំឱ្យបន្ដទំនាក់ទំនងល្អដោយបរិយាប័ន្ន និងស័ក្ដសិទ្ធភាព ក្នុងការបម្រើការងារទាំងក្នុងអង្គភាព និងក្រៅអង្គភាព ប្រកបដោយតម្លាភាព ចីរភាព និងគុណភាព ដើម្បីឆ្លើយតបនឹងតម្រូវការ ពិសេសអភិបាលកិច្ចល្អ ក៏ដូចជាបន្ដកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងអន្ដរជាតិ ដើម្បីចូលរួមចំណែកសម្រេចឲ្យបាននូវផែនការរបស់ក្រសួងមហាផ្ទៃ ព្រមទាំងយុទ្ធសាស្ដ្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧។

ទន្ទឹមនោះ លោកក៏បានស្នើថ្នាក់ដឹកនាំក្រសួង មន្ដ្រីរាជការស៊ីវិល មន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារ បន្ដពង្រឹងក្រមសីលធម៌ គោរវិន័យឲ្យបានខ្ជាប់ខ្ជួន «កុំពើងទ្រូង កុំក្រអើតក្រទម» និងជំរុញក្រុមការងារទាំងអស់ឲ្យមានប្រសិទ្ធភាពកាន់តែខ្លាំងថែមទៀត និងប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីការអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោក ស សុខា ស្នើថ្នាក់ដឹកនាំតាមផ្នែកអង្គភាពទាំងអស់ នៃក្រសួងមហាផ្ទៃ បង្កើនការយកចិត្ដទុកដាក់ដោះស្រាយបញ្ហា សំណូមពរ ដែលជាការប្រឈមនានារបស់ប្រជាពលរដ្ឋដែលបានផ្ញើមកដោយផ្ទាល់ ឬតាមរយៈការខំមិន តាមបណ្ដាញសង្គមផ្សេងៗពាក់ព័ន្ធអង្គភាពរបស់ខ្លួន កុំចាត់ទុកថារឿងតូចមិនចាត់ការ រឿងធំបានចាត់ការ។

ជាពិសេស លោកបានណែនាំឱ្យបន្ដពិនិត្យឡើងវិញនូវតម្លៃនៃការធ្វើលិខិតឆ្លងដែន ជាពិសេសពិនិត្យប្រទេសក្នុងតំបន់អាស៊ាន ដូចជា ភូមា វៀតណាម ដែលមានតម្លៃមួយទាប ប្រទេសថៃ និងសិង្ហបុរីជាដើម ដែលមានតម្លៃមធ្យម ខណៈកម្ពុជាតម្លៃហាក់ខ្ពស់ ដោយស្នើឲ្យអង្គភាពពាក់ព័ន្ធពិនិត្យ ពិចារណា។ លោកថា៖ «ការងារនេះយើងដឹងទាំងអស់គ្នាថា មិនក្រោម ១០០ដុល្លារទេ ហើយមិនបូកបញ្ចូលសេវាលឿននោះទេ»

លោក ស សុខា ក៏បានលើកឡើងនូវទិសដៅចម្បងៗទាំង ៦ចំណុច ដែលមន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវរួមគ្នាធ្វើឲ្យសម្រេចបានរួមមាន បញ្ហាគ្រឿងញៀន បញ្ហាចរាចរណ៍ បញ្ហាចោរកម្ម និងបទល្មើសព្រហ្មទណ្ឌផ្សេងៗ បញ្ហាក្រុមក្មេងទំនើង បញ្ហាជួញដូរមនុស្សគ្រប់ប្រភេទ និងបញ្ហាតាមបណ្ដោយព្រំដែនទាំងគោកនិងទឹក។

ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីមហាផ្ទៃរូបនេះថ្លែងថា៖ «ខ្ញុំសូមបញ្ជាក់ជូនដោយស្មោះថា ខ្ញុំមកទីនេះ ពុំមែនមកដើម្បីដាក់សម្ពាធណាមួយលើមន្ត្រីទាំងផ្នែកស៊ីវិល នគរបាល និងពន្ធនាគារនោះទេ។ វត្តមានរបស់ខ្ញុំ ដើម្បីរួមគ្នាជាមួយមន្ត្រីទាំងអស់ ក្នុងទិសដៅជិះទូកតែមួយ ធ្វើឲ្យក្រសួងមហាផ្ទៃ កាន់តែមានកិត្យានុភាព រីកចំរើន រឹងមាំ បានជាឧត្ដមប្រយោជន៍ជូនប្រជាពលរដ្ឋ»៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក