ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញឲ្យប្រជាសហគមន៍ ដាំដើមឈើដើម្បីចូលរួមការពារអភិរក្សព្រៃឈើ និងបង្កើនប្រាក់ចំណូល

កោះកុង៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានស្នើឲ្យប្រជាពលរដ្ឋចេះដាំដើមឈើ ដាំស្តាព្រៃ និងចូលរួមការពារអភិរក្សព្រៃឈើ ដើម្បីបង្កើនគម្របព្រៃ និងអាចលក់កាបូនបង្កើនប្រាក់ចំណូលនៅក្នុងសហគមន៍។ លោកថ្លែងបែបនេះក្នុងដំណើរទស្សនកិច្ច ចុះសួរសុខទុក្ខប្រជាសហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣។

លោករដ្ឋមន្ត្រីបានឱ្យដឹងថា ដើម្បីធានានិរន្តភាពបរិស្ថាន និងជីវភាពសហគមន៍ ប្រជាសហគមន៍ត្រូវនាំគ្នាដាំដើមឈើឱ្យបានច្រើន ព្រោះដើមឈើគឺជាប្រភពប្រាក់ចំណូល តាមរយៈការទាញចំណូលពីការលក់កាបូន ហើយចំណូលពីការលក់បូន នឹងជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឲ្យប្រជាពលរដ្ឋមានចំណូលបន្ថែម លើសពីចំណូលតាមរយៈភ្ញៀវទេសចរណ៍នាពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានេះ ប្រធានសហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម លោក ទេព ម៉ាឡា បានអះអាងថា សហគមន៍បានចូលរួមការពារនិអភិរក្សធនធានធម្មជាតិ ដោយមិនមានការកាប់រានព្រៃ ឬការដកហូតអនុផលព្រៃឈើលើសលប់ទៀតនោះទេ។

លោក ទេព ម៉ាឡា បញ្ជាក់ថា តំបន់នេះកំពុងមានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ក្នុងការមកទស្សនាធនធានធម្មជាតិដែលមានរួមមាន ទឹកជ្រោះ ទេសភាពដងព្រែក ភូមិបូរាណ និងការជិះទូកលេងកំសាន្ត ហើយប្រជាសហគមន៍កំពុងទទួលបានចំណូលតាមរយៈវិស័យទេសចរណ៍ធម្មជាតិនេះ។

លោកបានបន្ថែមថា ទន្ទឹមនឹងមានការគាំទ្រពីភ្ញៀវទេសចរណ៍លើធនធានធម្មជាតិ កត្តាផ្លូវ ចំណតឡាន ទឹកស្អាត និងមជ្ឈមណ្ឌលព័ត៌មាន សម្រាប់ភ្ញៀវទេសចរណ៍ក៏ជាតម្រូវការអភិវឌ្ឍន៍បន្ថែមទៀតរបស់សហគមន៍។

សហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម ត្រូវបានទទួលស្គាល់ជាផ្លូវការដោយក្រសួងបរិស្ថានដោយមានសមាជិកចំនួន ១៧៧គ្រួសារ រស់នៅភូមិអន្លង់វ៉ាក់ និងភូមិកោះអណ្ដែត ឃុំតាតៃក្រោម ស្រុកកោះកុង។ សហគមន៍មានផ្ទៃដីសរុបចំនួន ៩៧,៣ហិកតា ដែលមានសក្តានុពលធម្មជាតិ ដូចជាព្រៃឈើ ព្រៃកោងកាង ទឹកធ្លាក់ ទេសភាពតាមដងព្រែក ភូមិបូរាណ រួមនឹងការនេសាទសមុទ្រ ដែលកំពុងទទួលបានការចាប់អារម្មណ៍អ្នកទេសចរណ៍មកទស្សនាជាបន្តបន្ទាប់។

គួរឱ្យដឹងដែរថា ការជំរុញឱ្យមានការដាំដើមឈើ ដើម្បីឱ្យប្រជាសហគមន៍ទទួលបានប្រាក់ចំណូល ពីការលក់កាបូននេះ គឺជាយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន ដែលអនុវត្តស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងគោលដៅយុទ្ធសាស្រ្តទាំងប្រាំ ត្រង់ចំណុចទី១ ដែលធានាឱ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំក្នុងរង្វង់ ៧% ប្រកបដោយ ភាពធន់ និងវិបត្តិនានា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក