ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អភិបាលខេត្តកែបស្នើអាជីវករពង្រឹងគុណភាពសេវាកម្ម ម្ហូបអាហារ និងតម្លៃសមរម្យជាជាងបក់ដៃហៅភ្ញៀវ

កែប៖ អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានទទួចឱ្យម្ចាស់អាជីវករម្ហូបអាហារនៅតាមឆ្នេរកែប បញ្ឈប់ការបក់ដៃហៅភ្ញៀវឱ្យចូលពិសាអាហារនៅកន្លែងរបស់ខ្លួនតទៅទៀត ពីព្រោះបើនៅតែបន្តធ្វើសកម្មភាពបែបនេះវាអត់ល្អមើល អាចនឹងបង្កគ្រោះថ្នាក់ដល់អាជីវករ បង្កជម្លោះដាក់គ្នា ហើយធ្វើឱ្យបាត់បង់សោភ័ណភាព។

លោកអភិបាលខេត្តកែប បានស្នើឱ្យអាជីវករបែបនេះនៅក្នុងពិធីសម្ពោធជាផ្លូវការរូបសំណាកព្រះគណេសដែលមានទីតាំងនៅពយផ្លូវឡើងក្រវ៉ាត់ភ្នំឧទ្យានខេត្តកែបកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ដោយលោកបានប្រាប់ទៅអាជីវករទាំងអស់ថាគួរតែពង្រឹងសេវាឱ្យបានល្អ រក្សាអនាម័យនូវម្ហូបអាហាររបស់ខ្លួនឆ្ងាញ់ហើយតម្លៃសមរម្យ មានភាពញញឹមញញែម និងប្រើពាក្យសម្តីសមរម្យដល់ភ្ញៀវទេសចរទៅវិញទើបជាការល្អ។

លោកថា ប្រសិនបើអាជីវករអាចអនុវត្តបានរាល់ទាំងនេះ នោះភ្ញៀវទេសចរនឹងអញ្ជើញមកម្តងហើយម្តងទៀត ហើយអាចនឹងសុំលេខទូរសព្ទទុកផងដែរ។

លោកអះអាងថា បើមានករណីនេះតទៅទៀត ហើយបង្កជាគ្រោះថ្នាក់ដល់អាជីវករ នោះលោកនឹងកាន់ជើងខាងម្ចាស់រថយន្ត។ លោកថ្លែងដូច្នេះថា៖«បក់ដៃអ៊ីចឹងអាក្រក់មើលណាស់ បក់ដៃមិនស្រួល គេជិះ (ឡាន ម៉ូតូ) ជាន់ បាក់ដៃបាក់ជើង ពិបាកបន្ទាសគេទៀត យើងទៅស្កាត់ឡានគេ បងប្អូនអាចឈប់បក់ដៃបានអត់»។

គូសបញ្ជាក់ថា ក្រសួងទេសចរណ៍កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ បានប្រកាសដាក់ឱ្យអនុវត្ត «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបឆ្នាំ២០២៣-២០៣៥» ប្រែក្លាយខេត្ដកែបជាគោលដៅទេសចរណ៍សម្រាកកម្សាន្ដប្រណីតកម្រិតខ្ពស់ប្រកបដោយគុណភាព ភាពទាក់ទាញ ធានាបាននូវឧត្តមភាពប្រកួតប្រជែងខ្ពស់ (Competitive Advantage) នៅក្នុងតំបន់ និងពិភពលោក។

ជាក់ស្តែងបច្ចុប្បន្នឆ្នេរខេត្តកែបត្រូវបានកែសម្រួលប្រកបដោយភាពស្រស់ស្អាត និងរៀបចំសណ្តាប់ធ្នាប់ ខណៈឆ្នាំនេះខេត្តកែបនឹងរៀបចំពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ នៅអំឡុងខែធ្នូខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក