ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

កម្ពុជាចែករំលែកបទពិសោធន៍ពីកំណែទម្រង់សាលារៀនកម្ពុជាទៅកាន់ប្រទេសម៉ាលី

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានជួបពិភាក្សាការងារជាមួយអតីតស្ថាបនិកអង្គការ CDRI លោកស្រី EVa Mysliwiec និងលោកនាយកសាលា Samdech Hun Sen School Complex។

កិច្ចប្រជុំរវាងរដ្ឋមន្រ្តីក្រសួងអប់រំកម្ពុជា ជាមួយអតីតស្ថាបនិកអង្គការ CDRI និងនាយកសាលា Samdech Hun Sen School Complex នេះ ប្រព្រឹត្តិទៅនាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ នៅក្រសួងអប់រំ យុវជន និងកីឡា។

នៅក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី EVa Mysliwiec ដែលបានមកជាមួយលោកនាយកសាលា Samdech Hun Sen School Complex មានគោលបំណងធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងសាលានៅកម្ពុជា។

ជាការឆ្លើយតបទៅនឹងការងារនេះ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជានឹងបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការរវាងសាលារៀននៅប្រទេសម៉ាលី ជាមួយនឹងសាលាជំនាន់ថ្មី ព្រះស៊ីសុវត្ថិ ដើម្បីលើកកម្ពស់ការបង្រៀនផ្នែក STEM ដោយផ្ដោតសំខាន់ទៅលើការចែករំលែកបទពិសោធន៍របស់កម្ពុជានៅក្នុងការធ្វើកំណែទម្រង់សាលារៀន។

លោក ហងជួន ណារ៉ុន គូសបញ្ជាក់ថា ជាពិសេសទៀតនោះគឺការបង្រៀនខាងផ្នែកវិធីសាស្ត្រ នៃការបង្រៀន បច្ចេកវិទ្យា ការបណ្ដុះបណ្ដាលគ្រូ ការអនុវត្តវិធីសាស្ត្របង្រៀនថ្មី ការបណ្ដុះសិស្ស នៅក្នុងការលើកកម្ពស់សមត្ថភាពសតវត្សទី២១ ដើម្បីលើកកម្ពស់គុណភាពអប់រំ។

បន្ថែមពីនេះទៅទៀត រដ្ឋមន្ត្រីក្រសួងអប់រំរូបនេះក៏មានក្តីសង្ឃឹមថាកិច្ចសហប្រតិបត្តិការមួយនេះ នឹងអាចធ្វើឱ្យប្រទេសទាំងពីរមានឱកាសក្នុងការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក។

គួរឱ្យដឹងដែរថា កាលពីកំឡុងឆ្នាំ២០១៣ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ជំនួញផ្នែកហិរញ្ញវត្ថុសម្រាប់សាងសង់សាលាមួយកន្លែង នៅទីក្រុងបាម៉ាកូ រដ្ឋធានីនៃប្រទេសម៉ាលី ហើយសាលានោះត្រូវបានឱ្យឈ្មោះថា Samdech Hun Sen School Complex៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក