ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គិតត្រឹមខែកញ្ញា កូនផ្សោតទន្លេមេគង្គកើតថ្មីមានចំនួន ៧ក្បាល

ភ្នំពេញ៖ គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៣ កូនផ្សោតទើបកើតថ្មីត្រូវបានប្រទះឃើញមានចំនួន ៧ក្បាល ខណៈស្លាប់ចំនួន ៣ក្បាលបើគិតត្រឹមខែសីហា ឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលចុះផ្សាយនៅថ្ងៃទី០២ ខែកញ្ញា។

កូនផ្សោតដែលទើបតែកើតថ្មីអាយុកាលប្រមាណ ២០ថ្ងៃជាកូនផ្សោតទី៧ ត្រូវបានប្រទះឃើញ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ ដែលហែលក្នុងហ្វូងសត្វផ្សោតធំដែលមានចំនួន ៨ក្បាលស្ថិតក្នុងចំណុចកន្ទុយកោះជ្រឹម ក្នុងអន្លង់ត្បូងខ្លា ភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

តាមរបាយការណ៍ដដែល កូនផ្សោតទី៧ ដែលត្រូវបានកត់ត្រាគិតមកត្រឹមខែកញ្ញានេះបើធៀបនឹងចំនួនកូនផ្សោតដែលកើតថ្មីក្នុងឆ្នាំ២០២២ និង២០២១ ទាំងមូល គឺមានការកើនឡើងដែលមានចំនួន ៦ក្បាលដូចគ្នា។ ក្នុងឆ្នាំ២០២២ មានសត្វផ្សោតចំនួន ១១ក្បាលបានស្លាប់ ហើយក្នុងឆ្នាំ២០២១ មានចំនួន ៩ក្បាលបានស្លាប់។

គូសបញ្ជាក់ថា សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ទុកថាជារតនសម្បត្តិជាតិមានជីវិតរបស់កម្ពុជា ហើយជាប្រភេទផ្សោតមួយប្រភេទស្ថិតក្នុងចំណោម ៦ប្រភេទនៃសត្វផ្សោតទឹកសាបកម្របំផុតដែលនៅសេសសល់ក្នុងពិភពលោក។

វត្តមានរបស់សត្វផ្សោតនេះជាកត្តាចង្អុលបង្ហាញមួយអំពីគុណភាពធនធានជលផល និងគុណភាពទន្លេ ក្នុងនោះរាប់បញ្ចូលទាំងជីវៈចម្រុះ ប្រព័ន្ធបរិស្ថានធម្មជាតិដែលផ្តល់នូវសេវាកម្មអេកូឡូស៊ីក្នុងការទ្រទ្រង់ជីវិតរបស់មនុស្ស និងជីវភាពរបស់សហគមន៍មូលដ្ឋានតាមរយៈវិស័យទេសចរណ៍ផងដែរ។

រាជរដ្ឋាភិបាលបានកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គមានប្រវែង ១២០គីឡូម៉ែត្រ ក្នុងនោះមានក្នុងខេត្តស្ទឹងត្រែងប្រវែង ៣៥គីឡូម៉ែត្រ និងខេត្តក្រចេះ ៨៥គីឡូម៉ែត្រ ដែលលាតសន្លឹងចាប់ពីប៉ែកខាងក្រោមស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រែង រហូតដល់ក្បាលកោះទ្រង់ក្នុងខេត្តក្រចេះ។

ក្នុងតំបន់អភិរក្សទាំងនោះ ត្រូវបានរាជរដ្ឋាភិបាលហាមឃាត់នេសាទគ្រប់ប្រភេទ ធ្វើវារីវប្បកម្ម នាវាចរឆ្លងកាត់ដែលមានឧបករណ៍ត្រៀមធ្វើនេសាទ នាវាចរដែលមានល្បឿនលើសពី ៣០គីឡូម៉ែត្រក្នុងមួយម៉ោង ការតាំងលំនៅ និងសកម្មភាពផ្សេងៗដែលប៉ះពាល់ដល់ធនធានជលផល។ ប៉ុន្តែអនុញ្ញាតឱ្យនេសាទដោយឧបករណ៍ខ្នាតតូច ទស្សនាសត្វផ្សោត ការអភិវឌ្ឍអេកូទេសចរណ៍ និងការសិក្សាស្រាវជ្រាវសេដ្ឋកិច្ចវិទ្យាសាស្ត្រ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក