លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

គ្រួសាររបស់ជនមានពិការភាព លោក ស៉ិន សែ បានទទួលបណ្ណសមធម៌ហើយ

ភ្នំពេញ៖ គ្រួសាររបស់លោក ស៉ិន សែ ដែលជាជនមានពិការភាព(ឧស្សាហ៍ប្រកាច់)តាំងពីក្មេង បានជាប់ចំណាត់ថ្នាក់ក្រីក្រកម្រិត២ ហើយរដ្ឋបាលឃុំផ្ទះកណ្ដាលនឹង ប្រគល់បណ្ណសមធម៌របស់ក្រសួងផែនការជូន។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ អ្នកនាំពាក្យនៃក្រសួងសង្គមកិច្ចបានឲ្យដឹងថា នៅព្រឹកថ្ងៃអាទិត្យនេះ មន្ទីរសង្គមកិច្ចខេត្តកំពង់ចាម បានសហការជាមួយមន្ត្រីមន្ទីរផែនការខេត្ត រដ្ឋបាលស្រុកស្រីសន្ធរ និងរដ្ឋបាលឃុំផ្ទះកណ្ដាល បានចុះទៅសម្របសម្រួលក្នុងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រឡើងវិញ ជូនគ្រួសារលោក ស៊ិន សែ។ ជាលទ្ធផលគ្រួសាររបស់លោក ស៊ិន សែ បានជាប់ចំណាត់ថ្នាក់ក្រីក្រកម្រិត២ ហើយរដ្ឋបាលឃុំផ្ទះកណ្ដាលនឹង ប្រគល់បណ្ណសមធម៌របស់ក្រសួងផែនការជូន ដែលនឹងមានសុពលភាពចាប់ពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ រហូត ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦។

ជាមួយគ្នានោះ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ចាមក៏បានជួយឧបត្ថមថវិកា ជូនគ្រួសាររបស់លោក ស៊ិន សែ សម្រាប់សោហ៊ុយធ្វើដំណើរទៅមក និងហូបចុកនូវថវិកា ៣០០,០០០រៀលផងដែរ។

គួរឱ្យដឹងដែរថាកាលពីព្រឹកថ្ងៃទី២ ខែកញ្ញា សមាជិករដ្ឋសភាមណ្ឌលខេត្តកំពង់ចាមលោក ខៀវ កាញារីទ្ធ បានបង្ហោះនូវសារពីពលរដ្ឋមួយទាក់ទងនឹងជនមានពិការភាពម្នាក់នៅក្នុងស្រុកស្រីសន្ធរឈ្មោះ ស៊ិន សែ ដែលថាមិនត្រូវបានស្ថាប័នពាក់ព័ន្ធផ្ដល់ប័ណ្ណក្រីក្រ និងមូលនិធិសមធម៌សង្គមជូនដែលធ្វើឱ្យរូបគេជួបការពិបាកជាខ្លាំង។

ក្រោយការបង្ហោះនេះក្រសួងសង្គមកិច្ចបានឆ្លើយតបថាមន្ទីរសង្គមកិច្ចខេត្តកំពង់ចាម នឹងធ្វើការសហការជាមួយមន្ទីរផែនការខេត្តកំពង់ចាម និងរដ្ឋបាលឃុំផ្ទះកណ្ដាល ដើម្បីណាត់ជួបគ្រួសារជនមានពិការភាព លោក ស៊ិន សែ ដើម្បីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រជួន ក៏ដូចជានឹងសម្របសម្រួលដើម្បីចេញប័ណ្ណមូលនិធិសមធម៌សុខាភិបាលជូនគាត់ផងដែរ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក