ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

នាយករដ្ឋមន្ត្រីទុកពេល ១សប្ដាហ៍ឲ្យរដ្ឋមន្ត្រីទាំងអស់បែងចែកតួនាទីរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការឲ្យបានច្បាស់លាស់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានទុកពេលមួយសប្តាហ៍ទៅដល់បណ្ដារដ្ឋមន្ត្រីទាំងអស់ត្រូវបែងចែកតួនាទីរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៅក្នុងក្រសួងឲ្យបានច្បាស់លាស់។

ក្នុងសារសំឡេងពិសេសនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចធិបតីថា ការបែងចែកនេះត្រូវមានការបែងចែកឲ្យបានច្បាស់លាស់រវាងការដឹកនាំផ្នែកនយោបាយ និងការដឹកនាំផ្នែកបច្ចេកទេស ដើម្បីធានាប្រសិទ្ធភាពស្ថាប័ននិងប្រសិទ្ធភាពការងារដើម្បីបញ្ជៀសនូវការលូកដៃលើការងាររបស់អង្គភាពជំនាញក្រសួងស្ថាប័នដោយមិនឆ្លងឬដោយរំលងឋានានុក្រមបច្ចេកទេស។

សម្ដេចថាប្រសិនបើមានការរៀបចំឲ្យមន្ត្រីទទួលបន្ទុកការដឹកនាំផ្នែកនយោបាយ ឬការងារជួយទៅដល់នាយកដ្ឋានដាច់ខាតមិនត្រូវអនុញ្ញាតរំលងឋានានុក្រមដឹកនាំផ្នែកបច្ចេកទេសដូចជាការរំលង ឬមិនឆ្លងលេខាធិការដ្ឋាន ឬអគ្គលេខាធិការដ្ឋាននោះទេ។

សម្ដេចថា៖ «ត្រូវចាត់ទុកថាការធានានៅឯកភាពសាមគ្គីភាពនិងសុខដុមរមនីយកម្មការងារនៅក្នុងស្ថាប័នរដ្ឋបាលសាធារណៈដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារគឺជាកិច្ចការអទិភាពដែលយើងត្រូវយកចិត្តទុកដាក់ខ្ពស់ទាំងអស់គ្នា»។

ជាមួយគ្នានេះនាយករដ្ឋមន្ត្រីបានជំរុញឲ្យខិតខំធានាឲ្យបាននៅនិរន្តរភាពការអនុវត្តការងារនៅក្នុងស្ថាប័ន។ ប្រសិនបើមានការរៀបចំនូវមន្ត្រីឡើងវិញត្រូវគិតគូរទៅលើមូលដ្ឋានចំនួន២គឺ ផ្ដោតទៅលើគុណសម្បត្តិ ស្នាដៃ ការងារ សមត្ថភាព ចំណេះដឹង ទេពកោសល្យ និងក្រមសីលធម៌របស់មន្ត្រី និងមូលដ្ឋានមួយទៀតគឺគុណធម៌។

សម្ដេចបានលើកទឹកចិត្តឲ្យមន្ត្រីចាស់និងថ្មីធ្វើការរួមជាមួយគ្នាដើម្បីលើកកម្ពស់សមត្ថភាពស្ថាប័នឲ្យកាន់តែរឹងមាំនិងប្រកបដោយប្រសិទ្ធភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក