ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

លោករដ្ឋមន្រ្តី វង សូត អញ្ជើញចុះត្រួតពិនិត្យទីតាំងធ្វើចត្តាឡីស័ក ត្រៀមទទួលពលករមកពីប្រទេសថៃ

ត្បូងឃ្មុំ: លោករដ្ឋមន្រ្តី វង សូត អញ្ជើញចុះត្រួតពិនិត្យទីតាំងធ្វើចត្តាឡីស័កត្រៀមទទួលពលករមកពីប្រទេសថៃ ក្នុងមូលដ្ឋានស្រុកពញាក្រែក ដើម្បីត្រៀមពង្រឹងអនុវត្តន៍វិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺបម្លែងថ្មី (Delta)។

យោងតាមអនុសាសន៍របស់សមេ្ដចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវវិធានការបង្ការ និងទប់ស្កាត់ជំងឺប្រភេងបម្លែងថ្មី (Delta) រាលដាលដល់កម្ពុជា ខណៈដែលនៅតាមបណ្ដាលប្រទេសជិតខាងកំពុងឆ្លងរាលដាលខ្លាំងចូលសហគមន៍ ។

នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមការងារថ្នាក់ជាតិចុះពង្រឹងមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានដឹកនាំអាជ្ញាធរស្រុក អញ្ជើញចុះត្រួតពិនិត្យទីតាំងធ្វើចត្តាឡីស័ក សម្រាប់ទទួលពលករត្រឡប់ពីប្រទេសថៃ និងពិនិត្យការអនុវត្តការចាក់វ៉ាក់សាំងកាពារកូវីដ-១៩ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

លោកវង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងនូវការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នការពារអោយបានខ្ពស់ ព្រោះមេរោគកូវីដ-១៩ និងជំងឺប្រភេទបម្លែងថ្មី Delta គ្មានរូបរាង គ្មានក្លិន គ្មានស្រមោល គ្មានពណ៍ មើលមិនឃើញឡើយ ដែលជាហេតុបង្កគ្រោះថ្នាក់បំផុតហើយងាយឆ្លងទៀត បើសិនយើងធ្វេសប្រហែសតែមួយនាទីណានោះ។

លោករដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់អាជ្ញាធរស្រុកពញាក្រែក ត្រូវត្រៀមរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័ក និងសម្ភារៈប្រើប្រាស់ចំនួន សម្រាប់បង្ការជាយថាហេតុ ក្នុងការទទួលបងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃខាងមុខនេះ ដោយយើងមិនអាចមើលស្រាលជំងឺប្រភេទ (Delta) នោះបានទេ ខណៈដែលនៅតាមបណ្ដាលប្រទេសជិតខាង កំពុងឆ្លងរាលដាលខ្លាំងចូលសហគមន៍។

លោករដ្ឋមន្ត្រី វង សូត ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់គ្នាទោះមិនទាន់បានចាក់វ៉ាក់សាំង ឬបន្ទាប់ពីបានទទួលវ៉ាក់សាំងរួចហើយក្តី ក៍តែត្រូវបង្កើនការយកចិត្តទុក្ខដាក់បន្ថែមទៀត ក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការក្រសួងសុខាភិបាល និង វិធានការណ៍ដ៏មុតស្រួច ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធិភាពខ្ពស់ ។

ក្នុងឱកាសដែលលោករដ្ឋមន្ត្រី វង សូត ចុះពិនិត្យការអនុវត្តការចាក់វ៉ាក់សាំងកាពារកូវីដ-១៩ នៅស្រុកពញាក្រែក និងឃុំជាច ស្រុកកំចាយមារនោះដែរ លោកបានឧបត្ថម្ភថវិកាចំនួន ៥ម៉ឺនរៀល អាកុល ១ដប ជូនដល់ក្រុមគ្រូពេទ្យ និងអ្នកចូលរួមចាក់វ៉ាក់សាំងការពារកូវីដក្នុងម្នាក់ៗទទួលបានថវិកា ១ម៉ឺនរៀល អាកុល ១ដប ផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក