ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោងាកមកប្រើប្រាស់ហ្វេសប៊ុកវិញបន្ទាប់ពីក្រុមហ៊ុននេះផ្ដល់យុត្តិធម៌ជូនសម្ដេច

ភ្នំពេញ៖ អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានងាកមកប្រើប្រាស់ facebook វិញហើយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បន្ទាប់ពីក្រុមហ៊ុនទំនាក់ទំនងសង្គមដ៏ធំមួយនេះបានផ្ដល់យុត្តិធម៌ជូនសម្ដេច។

សម្ដេចតេជោបានសរសេរនៅលើ facebook ផេករបស់សម្ដេចនៅព្រឹកថ្ងៃអាទិត្យនេះថា៖ «ខ្ញុំសម្រេចមកប្រើប្រាស់ Facebook វិញគួបផ្សំជាមួយtwitter, YouTube, TikTok Telegram, instagram បន្ទាប់ពីក្រុមហ៊ុន Facebook ទាត់ចោលអនុសាសន៍របស់ក្រុមមនុស្សខូចនិងផ្តល់យុត្តិធម៍សម្រាប់រូបខ្ញុំ»។

សម្ដេចសង្ឃឹមថា ក្រុមហ៊ុន Facebook នឹងប្រកាន់ខ្ជាប់នូវក្រមសីលធម៌មិនងងឹតងងុលដូចក្រុមមនុស្សខូចដែលជាមនុស្សមិនត្រូវបានស្វាគមន៍នៅកម្ពុជានោះឡើយ។

ជាមួយគ្នានេះសម្ដេចសង្ឃឹមថាក្រុមហ៊ុន Facebook នឹងទទួលបានប្រាក់ចំណេញលើស ២០០លានដុល្លារក្នុងមួយឆ្នាំនៅកម្ពុជាផងដែរ។

សម្ដេចបញ្ជាក់ផងដែរថា៖ «ការសម្រេចប្រើ ឬមិនប្រើ Facebook គឺជាសិទ្ធិផ្តាច់មុខរបស់ខ្ញុំ (only one Hun Sen)»។

ជាមួយគ្នានេះសម្ដេចសូមអំនាវនាវជាថ្មីម្តងទៀតចំពោះបងប្អូនដែលប្រើឈ្មោះសម្ដេចបង្កើត Facebook, TikTok ក្លែងក្លាយ សូមលុបចោលជាបន្ទាន់ដើម្បីជៀសវាងការភ័ន្តច្រឡំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក