ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្តេជ្ញាខិតខំស្មោះត្រង់បម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា

ភ្នំពេញ÷ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្គំថ្លែងអំណរគុណថ្វាយចំពោះព្រះមហាក្សត្រ ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បន្ទាប់ពីព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យតែងតាំងងារជាសម្ដេចដល់សម្ដេច នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ នេះ។

ក្នុងសារលិខិតបង្គំថ្វាយព្រះមហាក្សត្រសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត បានសំដែងសេចក្តីរំភើបសោមនស្សរីករាយ និងសូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយនូវសេចក្ដីថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគោរមងារជា «សម្តេចមហាបវរធិបតី» ដល់សម្ដេច។

ដើម្បីជាការតបស្នង សម្ដេច ហ៊ុន ម៉ាណែត ប្ដេជ្ញាខិតខំបំពេញបេសកកម្មជាតិប្រកបដោយសេចក្តីស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ពិសេសការបន្តធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ការធានាការពារជាដាច់ខាតនូវ រាជបល្ល័ង្ក និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា ការបន្តធានាការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព និងស្ថិរភាពសង្គមជាតិ ការបន្តជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យ មានការរីកចម្រើនជឿនលឿន និងការបន្តលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ក៏ដូចជាការបន្តលើកស្ទួយ កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ប្រោសប្រទានគោរមងារជា «សម្ដេច» នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ការត្រាស់បង្គាប់ផ្ដល់គោរមងារនេះគឺបន្ទាប់ពីព្រះមហាក្សត្របានសម្រេចកំណត់គោរមងារជា «សម្ដេច» ជូនដល់ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រីនៅថ្ងៃដដែល។

គួរឲ្យដឹងផងដែរថា សម្ដេច ហ៊ុន ម៉ាណែត កើតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ ដោយគិតមកដល់ថ្ងៃដែលព្រះមហាក្សត្រប្រទានគោរមងារនេះគឺសម្ដេចមានអាយុ ៤៥ឆ្នាំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក