ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីសង្គមកិច្ចផ្ញើសារអបអរសាទរ និងជូនពរជូនចំពោះសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី បានផ្ញើសារអបអរសាទរ និងជូនពរចំពោះប្រធានរដ្ឋសភា លោកស្រី ឃួន សុដារី ដែលទើបទទួលបានគោរមងារជា «សម្ដេចមហារដ្ឋសភាធិការធិបតី» ពីព្រះមហាក្សត្រនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ក្នុងសារលិខិតអបអរសាទរនិងជូនពរសម្ដេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារី លោករដ្ឋមន្ត្រី ជា សុមេធី បានលើកឡើងថា ការប្រោសព្រះរាជទានគោរមងារដ៏ឧត្តុង្គឧត្តមនាពេលនេះ គឺពិតជាស័ក្តិសមជាទីបំផុតដែល សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានលះបង់ និងខិតខំបំពេញភារកិច្ចដ៏ថ្លៃថ្លាជូនប្រទេសជាតិ និងមាតុភូមិនាពេលកន្លងមក ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋ។

ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី ជឿជាក់ថា រដ្ឋសភាដែលមាន សម្ដេចមហារដ្ឋសភាធិកាធិបតី ជាប្រធានពិតជានឹងធ្វើឱ្យមាតុភូមិកម្ពុជាកាន់តែមានសុខសន្តិភាព ស្ថិរភាព និងវិបុលភាព។

គួរឲ្យដឹងផងដែរថា ប្រធានរដ្ឋសភាលោកស្រី ឃួន សុដារី ត្រូវបានព្រះមហាក្សត្រសព្វព្រះរាជទានប្រទានគោរមងារជា «សម្ដេច» នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ការត្រាស់បង្គាប់ផ្ដល់គោរមងារនេះគឺបន្ទាប់ពីព្រះមហាក្សត្របានសម្រេចកំណត់គោរមងារជា «សម្ដេច» ជូនដល់ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រីនៅថ្ងៃដដែល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក