ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋមន្ត្រីសង្គមកិច្ចលោក ជា សុមេធី ថានាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមទៅនឹងគោរមងារជា «សម្ដេច»

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី បានផ្ញើសារអបអរសាទរ និងជូនពរចំពោះនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលទើបទទួលបានគោរមងារជា «សម្ដេចមហាបវរធិបតី» ពីព្រះមហាក្សត្រនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ក្នុងសារលិខិតអបអរសាទរនិងជូនពរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោករដ្ឋមន្ត្រី ជា សុមេធី បានលើកឡើងថា ការប្រោសព្រះរាជទានគោរមងារដ៏ឧត្តុង្គឧត្តមនាពេលនេះ គឺពិតជាស័ក្តិសមជាទីបំផុតដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលះបង់ និងខិតខំបំពេញភារកិច្ចដ៏ថ្លៃថ្លាជូនប្រទេសជាតិ និងមាតុភូមិនាពេលកន្លងមក ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋ។

ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី ជឿជាក់ថា រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ជាប្រមុខពិតជានឹងធ្វើឱ្យមាតុភូមិកម្ពុជាកាន់តែមានសុខសន្តិភាព ស្ថិរភាព និងវិបុលភាព។

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ប្រោសប្រទានគោរមងារជា «សម្ដេច» នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ការត្រាស់បង្គាប់ផ្ដល់គោរមងារនេះគឺបន្ទាប់ពីព្រះមហាក្សត្របានសម្រេចកំណត់គោរមងារជា «សម្ដេច» ជូនដល់ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រីនៅថ្ងៃដដែល។

គួរឲ្យដឹងផងដែរថាសម្ដេច ហ៊ុន ម៉ាណែត កើតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ ដោយគិតមកដល់ថ្ងៃដែលព្រះមហាក្សត្រប្រទានគោរមងារនេះគឺសម្ដេចមានអាយុ ៤៥ឆ្នាំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក