ភ្នំពេញ៖ ប្រធានរដ្ឋសភា លោកស្រី ឃួន សុដារី ត្រូវបានព្រះមហាក្សត្រសព្វព្រះរាជទានប្រទានគោរមងារជា «សម្ដេច» នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ។
ក្នុងព្រះរាជសារដែលឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រនៅថ្ងៃនេះ លោកស្រី ឃួន សុដារី ត្រូវបានទទួលគោរមងារជា សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី។
ការត្រាស់បង្គាប់ផ្ដល់គោរមងារនេះគឺបន្ទាប់ពីព្រះមហាក្សត្របានសម្រេចកំណត់គោរមងារជា «សម្ដេច» ជូនដល់ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រីនៅថ្ងៃដដែល៕