ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ឯម ច័ន្ទមករា សូមអបអរសាទរ និងគោរពជូនពរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានផ្ញើសារអបអរសាទរ និងគោរពជូនពរជូនចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលសម្ដេចត្រូវបានព្រះមហាក្សត្រសព្វព្រះរាជហឫទ័យប្រទានគោរមងារជាសម្ដេច នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះ។

លោករដ្ឋលេខាធិការបានលើកឡើងថា ការទទួលគោរមងារដ៏ខ្ពង់ខ្ពស់នេះគឺបានសំដែងឲ្យឃើញពីការទុកចិត្តពីព្រះមហាក្សត្រចំពោះនាយករដ្ឋមន្ត្រីសម្ដេច ហ៊ុន ម៉ាណែត ក៏ដូចជាស័ក្កិសមទៅនឹងការលះបង់របស់សម្ដេចមហាបវរធិបតី ដែលបានធ្វើចំពោះជាតិកាលពីកន្លងមកផងដែរ។

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ប្រោសប្រទានគោរមងារជា «សម្ដេច» នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ការត្រាស់បង្គាប់ផ្ដល់គោរមងារនេះគឺបន្ទាប់ពីព្រះមហាក្សត្របានសម្រេចកំណត់គោរមងារជា «សម្ដេច» ជូនដល់ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រីនៅថ្ងៃដដែល។

គួរឲ្យដឹងផងដែរថាសម្ដេច ហ៊ុន ម៉ាណែត កើតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ ដោយគិតមកដល់ថ្ងៃដែលព្រះមហាក្សត្រប្រទានគោរមងារនេះគឺសម្ដេចមានអាយុ ៤៥ឆ្នាំ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក