ភ្នំពេញ៖ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ប្រោសប្រទានគោរមងារជា «សម្ដេច» នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះ។
ក្នុងព្រះរាជក្រឹត្យប្រទានគោរមងារ ឡាយព្រះហស្តលេខា ដោយព្រះមហាក្សត្រនៅថ្ងៃទី០២ ខែកញ្ញានេះ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវបានព្រះអង្គសព្វព្រះរាជហឫទ័យផ្ដល់គោរមងារជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ការត្រាស់បង្គាប់ផ្ដល់គោរមងារនេះគឺបន្ទាប់ពីព្រះមហាក្សត្របានសម្រេចកំណត់គោរមងារជា «សម្ដេច» ជូនដល់ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រីនៅថ្ងៃដដែល។
គួរឲ្យដឹងផងដែរថាសម្ដេច ហ៊ុន ម៉ាណែត កើតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ ដោយគិតមកដល់ថ្ងៃដែលព្រះមហាក្សត្រប្រទានគោរមងារនេះគឺលោកមានអាយុ ៤៥ឆ្នាំ៕