BREAKING NEWS: ឥស្សរជនដែលកាន់ការងារជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រីនឹងទទួលងារជា «សម្ដេច»
ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចកំណត់គោរមងារជា «សម្ដេច» ជូនដល់ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី ចាប់ពីថ្ងៃទី០២ ខែកញ្ញានេះតទៅ។
នេះបើតាមព្រះរាជក្រឹត្យត្រាស់បង្គាប់កំណត់គោរមងារជា «សម្ដេច» ឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ។
បច្ចុប្បន្នប្រធានរដ្ឋសភាគឺសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានរដ្ឋសភាលោកស្រី ឃួន សុដារី និងនាយករដ្ឋមន្ត្រីគឺលោក ហ៊ុន ម៉ាណែត៕