ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកនាំពាក្យក្រសួងសង្គមកិច្ចបញ្ជាក់លើករណីលោក ស៊ិន សែ ដែលរស់នៅខេត្តកំពង់ចាម

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសង្គមកិច្ចបានបញ្ជាក់ថា មន្ទីរសង្គមកិច្ចខេត្តកំពង់ចាមនឹងធ្វើការសហការជាមួយមន្ទីរផែនការខេត្តកំពង់ចាម និងរដ្ឋបាលឃុំផ្ទះកណ្ដាល ដើម្បីណាត់ជួបគ្រួសារជនមានពិការភាព លោក ស៊ិន សែ ដើម្បីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រជូន ក៏ដូចជានឹងសម្របសម្រួលដើម្បីចេញប័ណ្ណមូលនិធិសមធម៌សុខាភិបាលជូនគាត់ផងដែរ។

គួរឱ្យដឹងដែរថាកាលពីព្រឹកថ្ងៃទី០២ ខែកញ្ញានេះ សមាជិករដ្ឋសភាមណ្ឌលខេត្តកំពង់ចាម បានបង្ហោះនូវសារពីពលរដ្ឋមួយទាក់ទងនឹងជនមានពិការភាពម្នាក់នៅក្នុងស្រុកស្រីសន្ធរ ឈ្មោះ ស៊ិន សែ ដែលថាមិនត្រូវបានស្ថាប័នពាក់ព័ន្ធផ្ដល់ប័ណ្ណក្រីក្រ និងមូលនិធិសមធម៌សង្គមជូនដែលធ្វើឱ្យរូបគេជួបការពិបាកជាខ្លាំង។

ជាការឆ្លើយតបក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ អ្នកនាំពាក្យក្រសួងសង្គមកិច្ច លោក ឯម ច័ន្ទមករា បានបញ្ជាក់ថា តាមការចុះសម្ភាសន៍របស់រដ្ឋបាលផ្ទះកណ្ដាលស្រុកស្រីសន្ធរកាលពីឆ្នាំ២០២១ បានពិនិត្យឃើញថា ស្ថានភាពជាក់ស្ដែងរបស់លោក ស៊ិន សែន និងគ្រួសារ គឺមិនស្របតាមនីតិវិធីក្នុងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ «ទើបគ្រួសារគាត់មិនអាចទទួលបាន បណ្ណសមធម៌និងការចុះឈ្មោះក្នុងប្រព័ន្ធជំនួយសង្គមដើម្បីទទួលបានការឧបត្ថម្ភសាច់ប្រាក់ស្របតាមគោលនយោបាយរបស់រដ្ឋនិងសេវាថែទាំសុខភាពដែលជាបន្ទុករបស់រដ្ឋ»។

ជាមួយគ្នានេះ ក្រសួងបានពិនិត្យឃើញថា លោក ស៊ិន សែ មានឈ្មោះក្នុងប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងពិការភាព (DMIS) ប៉ុន្តែដោយសារព័ត៌មានផ្ទាល់ខ្លួនរបស់គាត់មិនពេញលេញ ទើបនាយកដ្ឋានសុខុមាលភាពជនពិការស្នើឱ្យរដ្ឋបាលឃុំចុះសម្ភាសន៍លោក ស៊ិន សែ ម្តងទៀតមុនចេញបណ្ណសម្គាល់ពិការភាពជូន។

ទោះជាយ៉ាងណានៅថ្ងៃអាទិត្យ ទី០៣ ខែកញ្ញា ឆ្នាំ២០២៣ ស្អែកនេះ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ចាមនឹងធ្វើការសហការជាមួយមន្ទីរផែនការខេត្តកំពង់ចាម និងរដ្ឋបាលឃុំផ្ទះកណ្ដាល ដើម្បីណាត់ជួបគ្រួសាររបស់លោក ស៊ិន សែ ម្តងទៀតដើម្បីជួបសម្ភាសន៍កំណត់អត្តសញ្ញាកម្មគ្រួសារក្រីក្រជូនគ្រួសារ លោក ស៊ិន សែ ឱ្យស្របតាមនីតិវិធីនិងតម្លាភាព។ ជាមួយគ្នានេះ ក្រសួងនឹងខិតខំសម្របសម្រួលជាមួយរដ្ឋបាលខេត្តដើម្បីស្នើសុំទៅមូលដ្ឋានសុខាភិបាលសាធារណៈចេញប័ណ្ណមូលនិធិសមធម៌សុខាភិបាលជូនគាត់ផងដែរ។

អ្នកនាំពាក្យបានបញ្ជាក់ថា៖ «នាយកដ្ឋានសុខុមាលភាពជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងចេញលិខិតបញ្ជាក់អត្តសញ្ញាណកម្មពិការភាពជូនលោក ស៊ិន សែ ជាបណ្ដោះអាសន្នដើម្បីលោកអាចយក ទៅប្រើប្រាស់តាមលទ្ធភាពដែលអាចធ្វើទៅបាន»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក