ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីឥណ្ឌូនេស៊ីបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្រោមរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត

ភ្នំពេញ៖ ប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បានបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសកម្ពុជាជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ក្រោមរដ្ឋាភិបាលរបស់់លោក ហ៊ុន ម៉ាណែត

ក្នុងនាមរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ សូមចូលរួមអបអរសាទរចំពោះការតែងតាំងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានទំនុកចិត្តថា ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ចំណងមិត្តភាព និងទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងឥណ្ឌូនេស៊ី និងកម្ពុជានឹងកាន់តែរឹងមាំថែមទៀត។

លោកបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យយុទ្ធសាស្ត្រផ្សេងៗ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ចផងដែរ ដោយថានឹងបន្តទិញអង្ករពីប្រទេសកម្ពុជា។

លោកថា៖ «ខ្ញុំបានបញ្ជូនក្រុមពិសេសមួយមកកម្ពុជា ដើម្បីស្វែងយល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការក្នុងការបង្កើនការនាំចូលអង្ករពីកម្ពុជាទៅកាន់ប្រទេសឥណ្ឌូនេស៊ី។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយតបជាវិជ្ជមាន ហើយខ្ញុំទន្ទឹងរង់ចាំការប្តេជ្ញាចិត្តដូចគ្នាពីឯកឧត្តម»។

លោក ចូកូវី ដូដូ បានអញ្ជើញលោក ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលអាស៊ានទាំង៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងហ្សាកាតា នៅថ្ងៃទី៥-៧ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខ ហើយក៏នឹងអញ្ជើញចូលរួមនៅក្នុងវេទិកាអាស៊ាន-ឥណ្ឌូប៉ាស៊ីហ្វិក នៅទីក្រុងហ្សាកាតា ពីថ្ងៃទី ៥-៦ ខែកញ្ញា ឆ្នាំ២០២៣៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក