ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្កើតឆាណែលតេឡេក្រាមផ្លូវការរបស់ខ្លួន ដែលមានអាស័យដ្ឋាន https://t.me/mosvycambodia ដើម្បីចែករំលែកព័ត៌មានសកម្មភាពថ្មីៗ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗរបស់ក្រសួងសង្គមកិច្ចជូនដល់សាធារណជន។
ការបង្កើតនេះគឺបន្ទាប់ពីរដ្ឋមន្ត្រីថ្មីលោក ជា សុមេធី ចូលកាន់កិច្ចការជារដ្ឋមន្ត្រីកាលពីថ្ងៃទី២២ ខែសីហា កន្លងទៅ និងបានចាត់តាំងប្រធានក្រុមអ្នកនាំពាក្យក្រសួងថ្មី នៅថ្ងៃទី០១ ខែកញ្ញានេះ៕