ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សហរដ្ឋអាមេរិកផ្តល់ជំនួយ ៤លានដុល្លារដល់កម្ពុជាដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩

ភ្នំពេញ៖ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ហៅកាត់ថា USAID បានប្រកាសថាសហរដ្ឋអាមេរិកនឹងផ្តល់ជំនួយចំនួន ៤លានដុល្លារជាជំនួយបន្ទាន់ ទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ សម្រាប់ប្រទេសកម្ពុជា។ ស្ថានទូតអាមេរិកបានបញ្ជាក់ថា ជំនួយនេះនឹងផ្តល់ការគាំទ្រទាន់ពេលវេលាពិសេសដោយយោងលើអំណោយនាពេលថ្មីៗ នេះរបស់សហរដ្ឋអាមេរិកជាវ៉ាក់សាំង Johnson & Johnson ចំនួន ១,០៦០,១០០ដូស ដែលត្រូវបានផ្តល់តាមរយៈ យន្តការកូវ៉ាក់ ក្នុងការបង្កើននូវភាពត្រៀមជាស្រេចរបស់ ប្រទេសកម្ពុជា ក្នុងការធ្វើការចាក់វ៉ាក់សាំងកូវីដ-១៩ ជំរុញការចាក់វ៉ាក់សាំង ក្នុងចំណោមប្រជាជនដែលត្រូវចាក់ធ្វើអន្តរាគមន៍ផ្នែកសុខភាពសាធារណៈ ដើម្បី គ្រប់គ្រងជំងឺកូវីដ-១៩ និងពង្រឹងផ្នែកមន្ទីរពិសោធន៍ដើម្បីលើកកម្ពស់សមត្ថភាពក្នុងការធ្វើតេស្ត។

លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាមានប្រសាសន៍ថា «ការលើកកម្ពស់សន្តិសុខផ្នែកសុខភាពសាកល និងការត្រៀមទប់ទល់នឹងការផ្ទុះឡើងនៃជំងឺមានសារសំខាន់ណាស់មិនត្រឹមតែដើម្បីការពារសុខភាព និងសុវត្ថិភាពតែប៉ុណ្ណោះទេ តែថែមទាំងដើម្បីធានាវិបុលភាពនៃសេដ្ឋកិច្ច និងការពារសន្តិសុខរបស់ប្រទេសយើងផងដែរ។ យើងមានមោទនភាពក្នុងការផ្តល់ការគាំទ្រនេះដែលនឹងជួយប្រជាជនកម្ពុជា ក្នុងការការពារខ្លួនគេអ្នកជិតខាងនិងអនាគតនៃសេដ្ឋកិច្ចរបស់គេ»។

ស្ថានទូតបានបន្ថែមថាសហរដ្ឋអាមេរិកបានផ្តល់ជំនួយជាង ១១លានដុល្លាររួចទៅហើយដល់កម្ពុជាពីគម្រោងជួយសង្គ្រោះរបស់អាមេរិក គឺជាការបន្ថែមលើជំនួយចំនួនជាង ១១លានដុល្លារ របស់សហរដ្ឋអាមេរិកទាក់ទងនឹងជំងឺកូវីដ-១៩ ដល់កម្ពុជាតាំងពីជំងឺនេះបានផ្ទុះឡើងជាលើកដំបូង។ ការគាំទ្រនេះបានដល់ប្រជាជនកម្ពុជាចំនួនជាង ១០ លាននាក់ ដោយមានជាសម្ភារៈ លើកកម្ពស់ការយល់ដឹងពីហានិភ័យ តាមទូរទស្សន៍ប្រព័ន្ធផ្សព្វផ្សាយសង្គម វិទ្យុ សារតាមទូរស័ព្ទដៃ និងផ្ទាំងផ្តល់ព័ត៌មាន។ ការគាំទ្រនេះថែមទាំងបានលើកកម្ពស់សមត្ថភាពផ្នែកមន្ទីរពិសោធន៍ពង្រឹងជំនាញរបស់គ្រូពេទ្យក្នុងការមើលថែទាំអ្នកជំងឺហើយបានជួយបន្ធូរបន្ថយផលប៉ះពាល់លើសេដ្ឋកិច្ចពីមេរោគរាតត្បាតនេះ។ ការខិតខំទាំងនេះគឺជាការងារបន្តពីការងារដែលមានមកអស់រយៈពេលរាប់ទសវត្សរ៍មកហើយក្នុងការជួយសង្គ្រោះជីវិតមនុស្ស និងភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិកនៅក្នុងការដោះស្រាយវិបត្តិផ្នែកសុខភាពជាសាកល។

ស្ថានទូតអាមេរិកក៏បានបញ្ជាក់ដែរថា“ តាំងពីឆ្នាំ១៩៩២មក សហរដ្ឋអាមេរិកបានចំណាយថវិកាអស់ជាង ១,៥៤ ពាន់លានដុល្លារ នៅកម្ពុជាតាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID។ ថវិកានេះរួមមានប្រាក់ចំនួនជាង ៣៧៧លានដុល្លារជាជំនួយសម្រាប់ដោះស្រាយបញ្ហានៃការស្លាប់របស់ទារកក្មេងអាយុក្រោម ៥ឆ្នាំ និងមរណភាពមាតាជំងឺគ្រុនចាញ់ របេង អេដស៍ កង្វះអនាម័យ កង្វះអាហារូបត្ថម្ភ ភាពក្រិន និង ដើម្បីលើកកម្ពស់សមត្ថភាពរបស់ប្រទេសកម្ពុជាក្នុងការធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងផ្នែកភស្តុភារ និងព័ត៌មានសម្រាប់ ប្រព័ន្ធសុខាភិបាលរបស់ខ្លួន។ ”

ជំងឺគ្មានស្គាល់ព្រំដែនកំណត់ទេតាមរយៈការងាររបស់ទីភ្នាក់ងារជំនួយអាមេរិក USAID មជ្ឈមណ្ឌលកម្ចាត់ជំងឺឆ្លងសហរដ្ឋអាមេរិក វិទ្យាស្ថានជាតិសុខភាពសហរដ្ឋអាមេរិកអង្គភាព ស្រាវជ្រាវវេជ្ជសាស្រ្តរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក និងអង្គការដទៃទៀត សហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្តក្នុងការធ្វើជាដៃគូជាមួយប្រទេសកម្ពុជា ដើម្បីកម្ចាត់រោគរាតត្បាត កូវីដ-១៩ បន្ធូរបន្ថយផលប៉ះពាល់ធ្ងន់ធ្ងរផ្នែកសង្គម និងសេដ្ឋកិច្ចហើយកសាងឡើងវិញនូវពិភពលោកមួយដែលមានការត្រៀមរៀបចំល្អជាងមុនប្រឆាំង នឹងការផ្ទុះឡើងនៃជំងឺទៅអនាគត៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក