ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អតីតនាយរកដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ត្រូវបានព្រះមហាក្សត្រថៃបន្ធូរបន្ថយទោសនៅត្រឹម ១ឆ្នាំវិញ

ថៃ៖ អតីតនាយរកដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានព្រះមហាក្សត្រថៃបន្ធូរបន្ថយទោសឱ្យជាប់ពន្ធនាគារពី៨ឆ្នាំមកត្រឹម ១ឆ្នាំវិញ។ នេះបើតាមព័ត៌មានផ្សាយដោយ Reuters នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។

អតីតនាយករដ្ឋមន្ត្រីថៃដែលបច្ចុប្បន្នមានអាយុ ៧៤ឆ្នាំបានវិលត្រឡប់មកប្រទេសថៃវិញកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ក្រោយពីនិរទេសអស់រយៈពេល ១៥ឆ្នាំ។ គ្រាន់តែលោកមកដល់ប្រទេសថៃវិញ លោកត្រូវបានអាជ្ញាធរថៃនាំខ្លួនលោកទៅពន្ធនាគារក្រុងបាកកក់ ប៉ុន្តែដោយសារតែសុខភាពរបស់លោកមិនល្អក៏បាននាំលោកទៅមន្ទីរពេទ្យប៉ូលិសទាំងយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។

គូសបញ្ជាក់ថា លោកថាក់ស៊ីន ត្រូវបានរកឃើញថាមានពិរុទ្ធក្នុងករណីពុករលួយចំនួន៤ និងត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក