ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលខេត្តស្ទឹងត្រែង ណែនាំឱ្យពលរដ្ឋប្រុងប្រយ័ត្នខណៈទឹកទំនប់វារីអគ្គិសនីសេសានហក់ឡើងខ្លាំង

ស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែងបានអំពាវនាវដល់ពលរដ្ឋដែលរស់នៅខ្សែទឹកខាងក្រោមប្រុងប្រយ័ត្នចំពោះទឹកទំនប់វារីអគ្គិសនីសេសានក្រោម២ កំពុងតែហក់ឡើងលើសចំណុចប្រុងប្រយ័ត្នចំនួន ៧៥,២៧ម៉ែត្រនាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។

រដ្ឋបាលខេត្តស្ទឹងត្រែងបានប្រាប់ឱ្យដឹងថា ការហក់ឡើងនូវទឹកទំនប់វារីអគ្គិសនីសេសានក្រោម២នេះ ដោយសារតែប៉ុន្មានថ្ងៃមកនេះ មានភ្លៀងធ្លាក់ជោគជាំជាប់ៗគ្នាជាច្រើនថ្ងៃពាសពេញខេត្តស្ទឹងត្រែង និងភ្លៀងធ្លាក់នៅតំបន់ផ្នែកខាងលើៗថែមទៀតផង។

បើតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង ទឹកនៅតាមទន្លេទាំង៤ ក្នុងខេត្តស្ទឹងត្រែងគឺកំពុងតែហក់ឡើង ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នទុកជាមុនដើម្បីការពារនូវហន្តរាយផ្សេងៗដែលនឹងកើតឡើងជាយថាហេតុ។

បើតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹកកាលពីថ្ងៃចន្ទទី២៨ ខែសីហា កម្ពុជាទទួលរងឥទ្ធិពលប្រព័ន្ធសម្ពាធទាបអូសបន្លាយលើភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម រួមជាមួយនឹងឥទ្ធិពល់ខ្សោយពីព្យុះទីហ្វង ឈ្មោះ «សាវឡា» ស្ថិតនៅខាងកើតនៃភាគខាងជើងប្រទេសហ្វីលីពីន ដែលព្យុះនេះនឹងដើរចូលដល់ភាគអាគ្នេយ៍ប្រទេសចិននៅថ្ងៃទី២ ខែកញ្ញា។

បាតុភូតទំាងនេះហើយធ្វើឱ្យតំបន់ខ្ពង់រាប ទំនាបកណ្តាល និងតំបន់សមុទ្រអាចមានភ្លៀងធ្លាក់ លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក