ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សោកនាដកម្មប្រជៀតគ្នាយកអាំងប៉ាវនៅភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង៦នាក់ទៀតរងរបួស មុនថ្ងៃចូលឆ្នាំចិន | UPDATE: ចំនួនអ្នកស្លាប់ពីការប្រជ្រៀតយកអាំងប៉ាវ កើនឡើងដល់៤នាក់ ខណៈអ្នកស្លាប់នឹងទទួលថវិកាម្នាក់១៥លានរៀល និងអ្នករបួស ៤លានរៀល | ទស្សនាការផ្សាយផ្ទាល់៖ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន |

លោក ឯម ច័ន្ទមករា ត្រូវបានចាត់តាំងជាប្រធានក្រុមអ្នកនាំពាក្យក្រសួងសង្គមកិច្ច

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី បានសម្រេចចាត់តាំងរដ្ឋលេខាធិការលោក ឯម ច័ន្ទមករា ជាប្រធានក្រុមអ្នកនាំពាក្យនៅក្រសួងសង្គមកិច្ច ដើម្បីធ្វើជាសេនាធិការលើកិច្ចការព័ត៌មានរបស់រដ្ឋមន្រ្តី និងក្រសួងផ្ទាល់។

ការសម្រេចនេះធ្វើឡើងតាមរយៈសេចក្ដីសម្រេចមួយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុមអ្នកនាំពាក្យមានភារកិច្ចដូចជា សម្របសម្រួលព័ត៌មានផ្ទាល់ខ្លួនរបស់លោករដ្ឋមន្ដ្រី និងរបស់ក្រសួង ទំនាក់ទំនងជាមួយបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិសម្រាប់ព័ត៌មានពាក់ព័ន្ធនឹងលោករដ្ឋមន្រ្តី និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទំនាក់ទំនងជាមួយបណ្តាក្រសួង ស្ថាប័ន និងអង្គភាពនានាសម្រាប់ព័ត៌មានពាក់ព័ន្ធនឹងរដ្ឋមន្ត្រី និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្រាវជ្រាវនិងប្រមូលចងក្រងរាល់ព័ត៌មានដែលពាក់ព័ន្ធនឹងរដ្ឋមន្រ្តី និងក្រសួងសង្គមកិច្ច។ 

ជាមួយគ្នានេះក្រុមអ្នកនាំពាក្យត្រូវមានភារកិច្ច រៀបចំសេចក្តីបំភ្លឺ សេចក្តីប្រកាសព័ត៌មាន សេចក្តីថ្លែងការណ៍ និងការផ្សព្វផ្សាយផ្សេងទៀត អំពីព័ត៌មានរបស់រដ្ឋមន្ត្រី និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាឱ្យបានទាន់ពេលនិងមានប្រសិទ្ធភាពខ្ពស់ គ្រប់គ្រងការផ្សាយរបស់គេហទំព័រនិងគ្រប់បណ្តាញសង្គមរបស់ក្រសួង បំពេញភារកិច្ចផ្សេងទៀតដែលរដ្ឋមន្ត្រីប្រគល់ជូន។

ក្នុងសេចក្ដីសម្រេចនេះ ក្រុមអ្នកនាំពាក្យរបស់រដ្ឋមន្ត្រី មានថវិកាសម្រាប់ដំណើរការការងាររបស់ខ្លួនក្នុងកញ្ចប់ថវិកាខុទ្ទកាល័យឯកឧត្តមរដ្ឋមន្ត្រី៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក