ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ហ៊ុន ម៉ាណែត៖ បក្សប្រជាជនមិនមានទម្លាប់ឡើងលើទូកដុតស្ពានចោលនោះទេ

កណ្ដាល៖ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថាការ តែងតាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងទីប្រឹក្សាក្រសួងស្ថាប័ននៃរដ្ឋាភិបាលអាណត្តិទី៧ នេះគឺជាការចាំបាច់ និងជាគុណធម៌នៃការដឹកនាំ។

ថ្លែងនៅក្នុងវេទិកាសាធារណៈជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត បានលើកឡើងថាការបន្តតែងតាំងថ្នាក់ដឹកនាំក្រសួងស្ថាប័ននានារួមទាំងទីប្រឹក្សាផងនោះ គឺជាការតម្រូវនូវការចាំបាច់ដោយសារតែពួកគេមានគុណសម្បត្តិ និងមានជំនាញក្នុងការចូលរួមជួយទៅដល់ស្ថាប័ននីមួយៗនោះ។

លោកបន្ថែមថា៖ «បក្សប្រជាជនកម្ពុជាមិនមានទម្លាប់ឡើងលើទូកដុតស្ពានចោលនោះទេ»។

ជាមួយគ្នានេះលោកបានដាស់តឿនក្រើនរំលឹកដល់បណ្ដាលរដ្ឋមន្ត្រីតាមក្រសួងស្ថាប័នការរៀបចំមន្ត្រីថ្មីគឺត្រូវធ្វើដើម្បីពង្រឹងស្ថាប័នរួមជាមួយនឹងការរក្សាសាមគ្គីភាពផ្ទៃក្នុង។

បើតាមលោក ហ៊ុន ម៉ាណែត ការតែងតាំងគឺត្រូវផ្ដោតលើ គុណសម្បត្តិ សមត្ថភាព និងអតីតភាពការងាររបស់មន្ត្រី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក