កណ្ដាល៖ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឲ្យត្រៀមរថយន្តក្រុងសម្រាប់ដឹកពលរដ្ឋទៅស្រុកក្នុងពេលភ្ជុំបិណ្ឌខាងមុខ។
ការបញ្ជានេះគឺធ្វើឡើងក្នុងពេលដែលលោកជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាលព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ។
លោកថារាល់ចំណាយឲ្យតែទៅដល់ដៃប្រជាពលរដ្ឋគឺមិនត្រូវស្ដាយនោះទេ។
ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនិងប្រារព្ធឡើងនៅថ្ងៃទី១៣ ១៤ និង១៥ ខែតុលា ឆ្នាំ២០២៣ ខាងមុខ៕