ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត៖ ការស្នេហាជាតិមិនចាំបាច់ទាល់តែធ្វើបាតុកម្មនោះទេ

កណ្ដាល៖ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ពលរដ្ឋគ្រប់គ្នាអាចចូលរួមក្នុងសកម្មភាពស្នេហាជាតិបានទាំងអស់តាមរយៈការខិតខំប្រឹងជួយខ្លួនឯង ជួយដល់ក្រុមគ្រួសារ។ លោកថាការស្នេហាជាតិមិនចាំបាច់ទាល់តែបង្ហាញតាមរយៈការធ្វើបាតុកម្មនោះទេ។

ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅក្នុងក្រុងតាខ្មៅខេត្តកណ្ដាលព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត បានលើកឡើងថាការខិតខំប្រឹងធ្វើការរបស់ពលរដ្ឋគ្រប់រូបក្នុងការកសាងអនាគត និងក្រុមគ្រួសារនោះជាការស្នេហាជាតិហើយ។

លោកថា៖ «ស្នេហាជាតិគឺការខិតខំប្រឹងជួយខ្លួនឯង»។

លោកថារដ្ឋាភិបាលបច្ចុប្បន្នកំពុងផ្ដោតទៅលើគោលដៅក្នុងការរកការងារធ្វើឲ្យប្រជាពលរដ្ឋដើម្បីឲ្យពួកគេអាចកសាងនូវសេដ្ឋកិច្ចគ្រួសារបាន៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក