ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត ណែនាំមិនចាំបាច់ឲ្យរដ្ឋមន្ត្រីទាំងអស់មកអមលោកគ្រប់ពេលនោះទេ

កណ្ដាល៖ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំទៅកាន់រដ្ឋមន្ត្រីរបស់លោកថា ប្រសិនជាពួកគេមានការងារសំខាន់រវល់ មិនចាំបាច់មកអមដំណើរលោកក្នុងពិធីសាធារណៈគ្រប់ពេលនោះទេ។

ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅក្នុងក្រុងតាខ្មៅខេត្តកណ្ដាលព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត បានណែនាំទៅកាន់ក្រុមពិធីការពិនិត្យមើលករណីនេះ។

លោកបន្ថែមថា ប្រសិនជារដ្ឋមន្ត្រីណាមិនអាចចូលរួមកម្មវិធីសាធារណៈជាមួយលោកបាន សូមចាត់ឲ្យរដ្ឋលេខាធិការម្នាក់មកចូលរួមជំនួសគឺគ្រប់គ្រាន់ហើយ។

លោកថា ការចូលរួមជាមួយលោកនៅក្នុងកម្មវិធីសាធារណៈគឺបង្ហាញនូវសាមគ្គីភាពក្នុងជួរថ្នាក់ដឹកនាំជាមួយនឹងប្រជាពលរដ្ឋ។

លោកថា៖ «បម្រើប្រជាពលរដ្ឋគឺជាអ្វីដែលយើងត្រូវធ្វើ»

នេះគឺជាកម្មវិធីសាធារណៈទី២ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បន្ទាប់ពីកាន់ការងារជានាយករដ្ឋមន្ត្រីនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ កម្មវិធីរបស់លោកត្រូវបានមើលឃើញថាបានអមដំណើរទៅដោយឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីនៃរដ្ឋាភិបាលអាណត្តិថ្មីជាច្រើន៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក