ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរណែនាំពលរដ្ឋកុំនាំគ្នាដងប្រេងធ្លាយពីរថយន្តដែលក្រឡាប់ ព្រោះអាចបង្កឱ្យឆាបឆេះ

ភ្នំពេញ៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ បានណែនាំពលរដ្ឋកុំនាំគ្នាទៅដងយកប្រេងពីរថយន្តដឹកប្រេងដែលក្រឡាប់ហូរប្រេងធ្លាយចេញក្រៅ ពីព្រោះវាអាចបង្កជាផ្កាភ្លើងឆាបឆេះបណ្តាលឱ្យគ្រោះថ្នាក់ដល់ជីវិតជាយថាហេតុណាមួយ។

ការអំពាវនាវនេះធ្វើឡើងក្រោយពីមានរថយន្តដឹកប្រេងមួយគ្រឿងបានក្រឡាប់ស្ថិត​នៅចំណុចភ្នំប្រុសភ្នំស្រី ខេត្តកំពង់ចាម នៅរសៀល​ថ្ងៃទី៣១​ ខែសីហា ឆ្នាំ២០២៣ ក្រោយមកមានពលរដ្ឋមួយចំនួនបាននាំគ្នាយកធុង ដប និងថង់ ដងយកប្រេង។

នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ បានព្រមានពីគ្រោះថ្នាក់នេះ ដោយសារតែធ្លាប់មានករណីឆាបឆេះពីការទៅច្រកសាំងដែលធ្លាយពីរថយន្តដឹកប្រេងសាំងដែលសម្លាប់មនុស្សជាង៥០នាក់នៅប្រទេសហៃទីកាលពីឆ្នាំ២០២១កន្លងមក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក