អារ៉ាប៊ីសាអូឌីត៖ នាយករដ្ឋមន្ត្រី និងជារាជទាយាទស្នងតំណែងនៃប្រទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed Bin Salman បានចូលរួមអបអរសាទរចំពោះនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងពេលដែលលោកកាន់តំណែងកំពូលរបស់ប្រទេសកម្ពុជា។
ក្នុងលិខិតអបអរសាទរព្រះអង្គម្ចាស់នៃប្រទេសសំបូរភោគទ្រព្យប្រេងមួយនេះបានលើកឡើងថា៖ «ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះឯកឧត្តម ក្នុងឱកាសចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមគោរពជូនពរឯកឧត្តមទទួលបានជោគជ័យ និងសម្រេចបាននូវសុខសន្តិភាព ស្ថិរភាព និងវិបុលភាពនៃព្រះរាជាណាចក្រកម្ពុជា វឌ្ឍនភាពនិងវិបុលភាពបន្ថែមទៀត»។
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានក្លាយជានាយករដ្ឋមន្ត្រីទី៣៣ របស់កម្ពុជាជាផ្លូវការនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីត្រូវបានសភាបោះឆ្នោតគាំទ្រលើសមាជិកគណៈរដ្ឋមន្ត្រីរបស់លោក និងបានស្បចចូលកាន់អំណាចនៅចំពោះមុខព្រះភ័ក្រព្រះមហាក្សត្រក្នុងព្រះបរមរាជវាំង៕