ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរមីន និងទូតឥណ្ឌាប្រចាំកម្ពុជាចុះហត្ថលេខាលើគម្រោងបោសសម្អាតមីនក្នុងខេត្តកោះកុងសរុបថវិកាជិត ៤២ម៉ឺនដុល្លារ

កោះកុង៖ អាជ្ញាធរមីន និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាលើគម្រោងបោសសម្អាតមីននៅស្រុកចំនួន៤ ក្នុងខេត្តកោះកុង ប្រើប្រាស់ថវិកាសរុបចំនួន ៤២៦ ៧០៩ដុល្លារអាមេរិក។

ពិធីចុះហត្ថលេខាហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាលើអនុស្សរណៈស្តីពី “គម្រោងភូមិអស់មីននៅខេត្តកោះកុង” នេះធ្វើឡើងក្រោមមានការចូលរួមពីប្រធានអាជ្ញាធរមីន លោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លោកស្រី Devyani Khobragade នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅខេត្តកោះកុង។

លោក លី ធុជ បានលើកឡើងថា តាមរយៈការគាំទ្រពីរាជរដ្ឋាភិបាលឥណ្ឌា អាជ្ញាធរមីន បានរៀបចំផែនការបោសសម្អាតមីនក្នុងស្រុកបុទុមសាគរ ស្រុកស្រែអំបិល ស្រុកថ្មបាំង និងស្រុកកោះកុង លើទំហំផ្ទៃដី ១ ៩៧២ ០៩១ម៉ែត្រក្រឡា ស្មើនឹង ៣៣ចម្ការមីន ដោយត្រូវប្រើប្រាស់ថវិកាសរុប ៤២៦ ៧០៩ដុល្លារអាមេរិក ខណៈគម្រោងនេះ នឹងប្រែក្លាយស្រុកទាំង៤ ខាងលើ ជាស្រុកអស់មីន ព្រមទាំងមានប្រជាពលរដ្ឋទទួលផលសរុបចំនួន ២០៣១៩គ្រួសារ ស្មើនឹង ៨៦ ៣៦៧នាក់។

លោកគូសបញ្ជាក់ថា ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម គឺជាកិច្ចការអាទិភាពមួយ និងទទួលបានការគាំទ្រនិងយកចិត្តទុកដាក់ខ្ពស់ពីនាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការចូលរួមលើកកម្ពស់ជីវភាពរស់នៅ និងផ្តល់ស្នាមញញឹមជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកិច្ចការនេះ លោក ហ៊ុន ម៉ាណែត បាននឹងកំពុងបន្តមរតក និងទទួលបេសកកម្មដ៏ធំធេងពី សម្តេចតេជោ ហ៊ុន សែន បិតាសន្តិភាពរបស់ប្រជាជនកម្ពុជា។

ប្រធានអាជ្ញាធរមីនរូបនេះ បានបន្តទៀតថា ខេត្តកោះកុង តាមរយៈការងារបោសសម្អាតមីននេះ នឹងជម្រុញឲ្យមានការវិនិយោគកាន់តែច្រើនបន្ថែមទៀតតាមរយៈការទទួលបាន និងការប្រើប្រាស់ដីប្រកបដោយសុវត្ថិភាព ក៏ដូចជាផ្តល់សុវត្ថិភាពដល់ភ្ញៀវទេសចរដែលទស្សនានិងកំសាន្តក្នុងតំបន់ធម្មជាតិខេត្តកោះកុង ហើយប្រជាពលរដ្ឋនឹងទទួលជីវភាពរស់នៅកាន់តែប្រសើរឡើង ផងដែរ។

គួរឱ្យដឹងដែរថា ប្រទេសឥណ្ឌាធ្លាប់បានផ្តល់ថវិកាជួយបោសសម្អាតមីននៅស្រុកបុទុមសាគរ ខេត្តកោះកុង និងផ្តល់នូវអវៈយវៈជូនដល់ជនមានពិការភាពដោយសារមីន និងគ្រាប់នៅខេត្តបន្ទាយមានជ័យ ចំនួន ៥៥០នាក់ ហើយគម្រោងភូមិអស់មីននៅខេត្តកោះកុងក៏ទទួលការឧបត្ថម្ភគាំទ្រថវិកាពីរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ក្រោមក្របខណ្ឌគម្រោងផ្តល់ផលរហ័ស និងសហការជាមួយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន (អាជ្ញាធរមីន)៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក