ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋបាលរាជធានីភ្នំពេញបង្កើតគម្រោងរំដោះទឹកជំនន់ដើម្បីដាក់ស្នើទៅរាជរដ្ឋាភិបាល

ភ្នំពេញ៖ ជាទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្ត្រី និងជាអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំ សិក្សាអំពីប្រព័ន្ធរំដោះទឹកជន់លិចក្នុងរាជធានីភ្នំពេញ ដោយបង្កើតជាគម្រោងធំមួយដើម្បីដាក់ស្នើទៅរាជធានីភ្នំពេញដើម្បីដោះស្រាយបញ្ហាជន់លិចដោយសារជំនន់ទឹកភ្លៀង។

អភិបាលរាជធានីភ្នំពេញ ការបើកកិច្ចប្រជុំដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធនេះគឺដើម្បីរៀបចំផែនការបន្តសម្រាប់ដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ ហើយប្រមូលធាតុចូលដើម្បីរៀបចំជាគម្រោងសម្រាប់ដាក់ស្នើទៅរាជរដ្ឋាភិបាល។

លោក ឃួង ស្រេង បានជំរុញឱ្យធ្វើកិច្ចការងារនេះជាលក្ខណៈកញ្ចប់តែមួយ ដែលអាចដោះស្រាយបញ្ហាទឹកជំនន់បានចាប់ពី១៥ ទៅ២០ឆ្នាំ។ ទន្ទឹមគ្នានេះដែរ បញ្ហាលិចលង់នៅសណ្តរស្ទឹងព្រែកត្នោតក៏ត្រូវចាំបាច់ត្រួតពិនិត្យ ដើម្បីរកមធ្យោបាយដោះស្រាយ ចៀសវាងការជន់លិចរោងចក្រ សហគ្រាស ដែលអាចធ្វើឱ្យខាតបង់ធ្ងន់ធ្ងរ ដែលទាមទារឱ្យមានការដោះស្រាយឱ្យបានល្អ។

ប្រធានមន្ទីរសាធារការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បាននិយាយថា មន្ត្រីជំនាញបានស្ថាបនាប្រព័ន្ធលូនៅក្នុងរាជធានីភ្នំពេញបានជាង ៩២៤គីឡូម៉ែត្រ ដោយដោះស្រាយបញ្ហាលិចលង់បានចំនួន ៣២កន្លែង នៅតែដោះស្រាយតែ ៧កន្លែងទៀតប៉ុណ្ណោះ ហើយនឹងបន្តស្ថាបនាប្រព័ន្ធលូជាបន្តបន្ទាប់ទៀត។

លោកថ្លែងថា៖ «សម្រាប់រាជធានីភ្នំពេញ យើងបានធ្វើការងារច្រើនណាស់ ដើម្បីដោះស្រាយបញ្ហាលិចលង់ ដោយជំនន់ទឹកភ្លៀង»។

លោក ឃួង ស្រេង កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីជំនាញចុះទៅត្រួតពិនិត្យប្រព័ន្ធបង្ហូរទឹកត្រង់ចំណុចស្តុប២៣០ ហៅស្តុបកោសដូង និងត្រួតពិនិត្យការស្តារប្រឡាយបឹងសាឡាងឱ្យកាន់តែជ្រៅ ដើម្បីបើកមុខទឹក កុំឱ្យមានការជន់លិចដោយសារជំនន់ទឹកភ្លៀង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក