ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្រ្តីស៊ែប៊ីបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីប្រទេសស៊ែប៊ី លោកស្រី អែនណា ប្រណាប៊ីក (Ana Brnabić) បានផ្ញើសារលិខិតមួយចូលរួមអបអរសាទរជូនឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់ការចូលកាន់តំណែងជា នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។

សារលិខិតអបអរសាទររបស់នាយករដ្ឋមន្រ្តីប្រទេសស៊ែប៊ីនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា៖ «ស៊ែប៊ីបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយប្រទេសកម្ពុជា ហើយខ្ញុំត្រៀមខ្លួនជាស្រេចក្នុងការរួមចំណែកផ្ទាល់ខ្លួនដល់ទីបញ្ចប់នេះ»។

លោកស្រី អែនណា ប្រណាប៊ីក ឱ្យដឹងតាមរយៈសារលិខិតដដែលថា លោកស្រីមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលរដ្ឋសមាជិកអាស៊ានបានទទួលស្គាល់នូវចំណាប់អារម្មណ៍យ៉ាងខ្លាំងរបស់ស៊ែប៊ី ក្នុងការទទួលយកសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ហើយខ្ញុំជឿជាក់ថា ទំនាក់ទំនងរវាងប្រទេសរបស់យើងនឹងបន្តពង្រឹងតាមរយៈកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន។

សារលិខិតមានខ្លឹមសារថា៖«យើងមានមោទនភាពចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងស៊ែប៊ី និងកម្ពុជា ដែលមានតាំងពីការបង្កើតចលនាមិនចូលបក្សសម្ព័ន្ធ ក្នុងក្របខ័ណ្ឌដែលប្រទេសយើងទាំងពីរបានសហការយ៉ាងជិតស្និទ្ធ។ ក្នុងន័យនេះ ខ្ញុំប្រើប្រាស់ខ្លួនខ្ញុំផ្ទាល់ក្នុងឱកាសនេះ ដើម្បីសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយដ៏សប្បុរស និងការគាំទ្រដ៏មានតម្លៃដែលព្រះរាជាណាចក្រកម្ពុជាជាមិត្តបានផ្តល់ដល់សាធារណរដ្ឋស៊ែប៊ី ក្នុងដំណើរការអនុម័តសន្ធិសញ្ញាខាងលើ»។

ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីស៊ែប៊ី បានគោរពអញ្ជើញនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ឱ្យទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋស៊ែប៊ីក្នុងរយៈពេលខាងមុខ ក្នុងកាលបរិច្ឆេទនៃភាពងាយស្រួលទៅវិញទៅមក ដោយបញ្ចាក់ថាជំនួបនោះនឹងក្លាយជាឱកាសមួយដើម្បីជួប និងផ្លាស់ប្តូរយោបល់អំពីលទ្ធភាពសម្រាប់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមទៀតលើគ្រប់វិស័យនៃផលប្រយោជន៍ទៅវិញទៅមក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក