ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលខេត្តព្រះសីហនុ ស្នើឱ្យម្ចាស់ទូកនេសាទមកចុះបញ្ជីដើម្បីបានបំពាក់ GPS ជួយសង្គ្រោះឧបទ្ទហេតុណាមួយ

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុលើកទឹកចិត្តដល់ម្ចាស់ទូកនេសាទមកស្នើសុំចុះបញ្ជីទូកនេសាទរបស់ខ្លួននៅច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត ដោយខេត្តនឹងបញ្ចុះតម្លៃ ៥០ភាគរយសម្រាប់ការចុះបញ្ជីនៅឆ្នាំ២០២៣នេះ។ ទូកដែលបានចុះបញ្ជីរួចហើយ ខាងខេត្តនឹងបំពាក់ឧបករណ៍ GPS ដើម្បីតាមដានទូក និងដើម្បីជួយសង្គ្រោះដោយឧបទ្ទហេតុណាមួយនៅលើលម្ហសមុទ្រ។

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានណែនាំឱ្យក្រុង ស្រុក មេឃុំ ចៅសង្កាត់ផ្សព្វផ្សាយនៃការចុះបញ្ជីទូកនេសាទដល់ប្រជានេសាទឱ្យបានទូលំទូលាយ។ ជាមួយគ្នានេះមន្ត្រីជំនាញត្រូវខិតខំជួយសម្រួលជួនពួកគាត់តាមនីតិវិធី សម្រួលឯកសារឱ្យប្រជានេសាទពោលត្រូវធ្វើជូនពួកគាត់ឱ្យបានកាន់តែលឿន និងតម្លាភាពដើម្បីឱ្យកម្ពុជាចេញផុតពីកាតក្រហមរបស់សហភាពអឺរ៉ុប។

លោកថ្លែងថា៖ «ត្រូវខិតខំអប់រំផ្សព្វផ្សាយដល់ប្រជានេសាទនៅក្នុងសហគមចូលមកចុះបញ្ជីទូកនេសាទឱ្យបានទាន់ពេលវេលា ក្នុងដំណាក់កាលលើកទឹកចិត្ត ក្រោយការលើកទឹកចិត្តមានការផាកពិន័យ ភូមិ ឃុំនីមួយៗត្រូវទទួលខុសត្រូវចំពោះបងប្អូនប្រជានេសាទរបស់ខ្លួនក្នុងការចុះបញ្ជីទូកនេសាទនៅក្នុងសហគមនេសាទឱ្យបានលឿនឆាប់»។

ប្រតិភូអមរាជរដ្ឋាភិបាល ជាប្រធានរដ្ឋបាលជលផល លោក ពុំ សេដ្ឋា មានបញ្ជាក់ថា បច្ចប្បន្នទូកនេសាទនៅក្នុងខេត្តព្រះសីហនុមិនទាន់បានចុះបញ្ជី ហើយទូកដែលបានចុះបញ្ជីរួចរាល់នឹងមានការបំពាក់ជូននូវឧបករណ៍ GPS ដែលសហភាពអឺរ៉ុប IU បានផ្តល់ថវិកាក្នុងការបំពាក់ឧបករណ៍ GPS តាមដានទូកនេសាទដែលបានចុះបញ្ជីរួច។

លោកគូសបញ្ជាក់ថា ការចុះបញ្ជីផ្តោតសំខាន់សម្រាប់ការគ្រប់គ្រងឱ្យមានតម្លាភាព ប្រសិទ្ធភាព និងការងារជួយសង្គ្រោះដោយឧបទ្ទហេតុណាមួយនៅក្នុងលម្ហរសមុទ្រ។

តាមច្បាប់កម្ពុជាទូកអូសមិនអនុញ្ញាតិឱ្យអូសនៅក្រោមជម្រៅទឹក ២០ម៉ែត្រ ដូច្នេះអាជ្ញាធរមូលដ្ឋាន និងសហគមនេសាទត្រូវកំណត់ដែននេសាទសម្រាប់ទូកនេសាទ មានដូចជា អួនអូស ទូក លបក្តាម ត្រូវពង្រីកដែននេសាទនៅក្នុងសហគម ដើម្បីរួមគ្នាថែរក្សា ការពារ និងអភិរក្សធនធានជលផលរបស់យើងឱ្យសម្បុរបែបបន្ថែមទៀតសម្រាប់ប្រជានេសាទ និងការនេសាទនាំចេញ។

កម្ពុជាបានជាប់កាតក្រហមរបស់សហភាពអឺរ៉ុបតាំងពីឆ្នាំ២០១៤ ពោលមានរយៈពេល ៩ឆ្នាំមកហើយ ការជំរុញចុះបញ្ជីនាវា ទូកនេសាទនេះ ដើម្បីដោះកាតក្រហមពី IU នៅពេលខាងមុខ។

សូមរម្លឹកថា នៅខេត្តព្រះសីហនុ មានទូកនេសាទតូចធំ សរុបចំនួន ២ ៥២៣ទូក ហើយទូកដែលបានសុំបង់ពន្ធដែននេសាទមានចំនួន ៦៥ទូក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក