ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឱ្យមានការអភិវឌ្ឍសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ

កំពង់ស្ពឺ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានជំរុញឲ្យមានការអភិវឌ្ឍទេសចរណ៍ វប្បធម៌ធម្មជាតិនៅភ្នំទេវ ដែលឋិតក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ដែលជាមួយជំហានបន្ទាប់ទៀត ឆ្ពោះទៅការអភិរក្សធនធានធម្មជាតិ ទេសចរណ៍ធម្មជាតិ និងវប្បធម៌។

លោក អ៊ាង សុផល្លែត បានជំរុញដូចនេះក្រោយដឹកនាំប្រតិភូក្រសួងបរិស្ថាន និងមានការចូលរួមពីអាជ្ញាធរខេត្តកំពង់ស្ពឺ ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋ ចុះពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាននៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣។

ហេតុផលដែលជំរុញឱ្យរដ្ឋមន្រ្តីបរិស្ថានជំរុញនេះបន្តាប់ពីលោកបានឃើញរូបចម្លាក់បែបសិល្បៈវប្បធម៌ល្អវិចិត្រ ដែលបានដាប់ឆ្លាក់ជាប់នឹងផ្ទាំងថ្មនៅលើភ្នំទេវ ដែលជាទីសក្ការបូជា របស់ភ្ញៀវទេចរណ៍ជាតិ អន្តរជាតិ នាំឱ្យលោកមើលឃើញអំពីតម្លៃសិល្បៈជាតិ និងចង់ប្រែក្លាយតំបន់នេះឱ្យទៅជាទេសចរណ៍វប្បធម៌ធម្មជាតិមួយនៅក្នុងតំបន់។

លោក អ៊ាង សុផល្លែត បានលើកឡើងថា ទេសចរណ៍វប្បធម៌ធម្មជាតិ គឺជាគោលដៅបន្ទាប់ ដែលនឹងជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍បន្ថែមលើសពីប្រាក់ចំណូល ដែលបានមកពីការអភិរក្សធនធានធម្មជាតិ ក្នុងជំហានទី១ គឺមានការដាំដុះ ថែរក្សាការពារ និងអភិរក្សគ្រប់គ្រងធនធានធម្មជាតិ ធ្វើយ៉ាងណា ឲ្យរក្សាបានគម្របព្រៃឈើជាង ៦០% ដើម្បីកាត់បន្ថយការសាយភាយឧស្ម័នផ្ទះកញ្ចក់ ដែលជាកត្តានាំឲ្យមានការប្រែប្រួលអាកាសធាតុ។

ទន្ទឹមនោះ លោកក៏យល់ឃើញថា កាលណាប្រជាសហគមន៍ទទួលបានប្រាក់ចំណូលច្រើន មានជីវភាពល្អប្រសើរ ដែលទទួលចំណូលបានមកពីទេសចរណ៍វប្បធម៌ធម្មជាតិ នោះពួកគាត់នឹងមិនចូលព្រៃកាប់ឈើ និងបាញ់សត្វព្រៃទៀតនោះទេ ហើយគម្រប់ព្រៃឈើក៏ក្រាស់ជាងមុន ជាពិសេសសហគមន៍នឹងទទួលបានជោគជ័យ ក្លាយជាសហគមន៍អព្យាក្រឹតកាបូន។ ដូចនេះការគ្រប់គ្រងធនធានធម្មជាតិមានប្រសិទ្ធភាពទ្វេដង។

គួរឱ្យដឹងដែរថា ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ដែលគ្រប់គ្នាស្គាល់ថាជា ឧទ្យានជាតិគិរីរម្យ មានចំងាយ១១២គមពីរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ ទៅកាន់ក្រុងព្រះសីហនុស្ថិតនៅក្នុង ភូមិដំរីផុង ឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឧទ្យានជាតិគីរីរម្យលាតសន្ធឹងលើផ្ទៃដីដែលមានព្រៃឈើប្រមាណ ៨ម៉ឺនហិចតា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក