ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីអប់រំ ៖ ការកសាងធនធានមនុស្ស ជាកត្តាសំខាន់ជាងគេ ជាបញ្ចាកោណទី១ ដែលប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញ

បន្ទាយមានជ័យ៖ រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា លោក ហង់ ជួនណារ៉ុន លើកឡើងថា ការកសាង បណ្តុះបណ្តាលធនធានមនុស្សជាកត្តាសំខាន់ជាងគេ និងជាបញ្ចាកោណទី១ ដែលប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញ ដើម្បីធានាបានធនធានមនុស្សប្រកបដោយគុណភាព។

លោក ហង់ ជួនណារ៉ុន ថ្លែងបែបនេះនៅក្នុងឱកាសបំពេញបេសកកម្មនៅខេត្តបន្ទាយជ័យ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។ លោកបញ្ជាក់ថា៖ «ជាចក្ខុវិស័យក្រសួងអប់រំ យុវជន និងកីឡា បានសម្រួចនូវអាទិភាពការធ្វើកំណែទម្រង់ ជាពិសេសក្រោមការដឹកនាំរបស់រាជរដ្ឋភិបាល អាណត្តិទី៧ ដឹកនាំដោយលោកកត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបានឱ្យដឹងទៀតថារដ្ឋាភិបាលបានដាក់ចេញទិសដៅ ចំនុចគន្លឹះសំខាន់ៗរួមមាន ការបន្តពង្រឹងអភិបាលកិច្ចគ្រឹះស្ថានសិក្សាពីមត្តេយ្យដល់វិទ្យាល័យ និងការពិនិត្យឡើងវិញនូវកម្មវិធីសិក្សា ដើម្បីលើកកម្ពស់វិស័យអប់រំ ចរិយាធម៌ ព្រមទាំងការលើកកម្ពស់សុខភាពសិក្សា អាហារូបត្ថម្ភ របស់សិស្សានុសិស្ស ក៏ដូចជាសុខភាពរបស់លោកគ្រូ-អ្នកគ្រូ រួមទាំងការបង្កើតភាពជាដៃគូរវាងរដ្ឋ និងសហគមន៏ដើម្បីការអប់រំផងដែរ។

ជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏បានជម្រុញណែនាំបន្ថែមដល់គ្រប់សាលារៀនត្រូវយកយកចិត្តទុកដាក់ទៅលើសុវត្ថិភាពចំណីអាហារ ជាពិសេសតាមបណ្តាសាលា ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានផុសផុលដល់គ្រប់សាលារៀន អាណាព្យាបាល បានយល់ច្បាស់ពីសុវត្ថិភាពអារហារដល់កូនៗដែលកំពុងសិក្សានៅតាមសាលារៀន មិនត្រូវឱ្យមានការចំណីអាហារ ដែលឱ្យប៉ះពាល់ដល់សុខភាពសិស្សឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក