ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋសភាសម្រេចសុពលភាពអាណត្តិតំណាងរាស្រ្តថ្មី ចំនួន២៩រូបជំនួសតំណាងរាស្រ្តដែលបានលាលែង

ភ្នំពេញ៖ រដ្ឋសភាបានសម្រេចទទួលស្គាល់សពុលភាពតំណាងរាស្ត្រថ្មីចំនួន ២៩រូបជំនួសតំណាងរាស្ត្រដែលបានសុំលាលែងនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ។

ការសម្រេចទទួលស្គាល់នេះធ្វើឡើងក្នុងសម័យប្រជុំលើកទី១ សភានីតិកាលទី៧ ដោយមានសមាជិករដ្ឋសភាចំនួន ៨៧រូបចូលរួម។

ប្រធានរដ្ឋសភាលោកស្រី ឃួន សុដារី បានអានសេចក្ដីប្រកាសរបស់សភាទទួលស្គាល់សពុលភាពតំណាងរាស្ត្រថ្មីដោយផ្ទាល់។

ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភានាព្រឹកនេះផងដែរ សមាជិកសភាក៏បានបោះឆ្នោតជ្រើសតាំងលោក យក់ ង៉ុយ ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជំនួសលោក សំ ព្រហ្មនា ដែលបានទទួលមរណភាពផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក