ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ថាគោលដៅកាត់បន្ថយភាពក្រីក្រឱ្យមកនូវទាបជាង ១០% ជាការសន្ដានចិត្តដ៏ប្រពៃរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត

ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានលើកឡើងថាការដាក់ចេញនូវ គោលដៅកាត់បន្ថយភាពក្រីក្រក្នុងអត្រាទាបជាង ១០% របស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ពិតជាការតាំងចិត្ត និងសន្ដានចិត្តដ៏ប្រពៃរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងពេលដែលពិភពលោកកំពុងដុនដាបខ្លាំងដូចបច្ចុប្បន្ន។

ក្នុងអត្ថបទមួយដែលបង្ហោះកាលពីថ្ងៃទី៣០ ខែសីហា លោក ហ្សង់ បានលើកឡើងថា រាជរដ្ឋាភិបាល «ជំនាន់ថ្មី ឈាមថ្មី និងថាមពលថ្មី» ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ដែលត្រូវអនុវត្តពីពេលនេះតទៅពី៥ ទៅ ៧ឆ្នាំខាងមុខ គឺជាការយកចិត្តទុកដាក់លើប្រជាជនអ្នកលំបាកជាងគេគឺជា «អទិភាពចំបង»។

លោកសរសេរបន្ថែមថា៖ «ជាក់ស្តែង ដូចដែលឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្ត្រី បានលើកឡើងនៅថ្ងៃទី២៤ ខែសីហា សប្តាហ៍មុន និងកាលពីម្សិលមិញថ្ងៃទី២៨ ខែសីហា រួចហើយថា រាជរដ្ឋាភិបាលនឹងប្រឹងប្រែងតាមរយ:គ្រប់មធ្យោបាយ និងគ្រប់លទ្ធភាព ដើម្បីពង្រឹងកំណើនសេដ្ឋកិច្ច ពង្រឹងសន្ទុះនៃការបង្កើតការងារឲ្យបានច្រើន ពង្រឹងសមធម៌សង្គម ពង្រឹង គុណភាពនៃវិស័យអប់រំនិងសុខាភិបាល ពិសេសនៅតាមទីជនបទដាច់ស្រយាល»។

លោកបន្ថែមថាទាំងនេះ ស្តែងឱ្យឃើញនូវនយោបាយដែលមានលក្ខណៈសង្គមខ្លាំង នៃរាជរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត និងស្តែងឱ្យឃើញប្រកែកមិនបានដែរ នូវសន្តានចិត្តពិតជាល្អរបស់ប្រមុខរាជរដ្ឋាភិបាលថ្មីរូបនេះ ចំពោះអ្នកដែលនៅក្នុងសង្គមយើងមានជីវភាពលំបាកជាងគេ រួមមានដូចជាកម្មករ-កម្មការិនី បណ្តាអាជីវករនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នករស់នៅតាមស្រុកស្រែចំការ។

លោកថាដើម្បីសម្រេចគោលដៅនេះ និងបន្តនាំមកនូវសមិទ្ធផលធំៗសម្រាប់ជាតិមាតុភូមិវាអាស្រ័យលើ សុទិដ្ឋិនិយម ទំនុកចិត្ត និងក្តីសង្ឃឹមរបស់ពលរដ្ឋម្នាក់ៗ បូករួមនឹងឆន្ទៈមោះមុតនៃរាជរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត ជាការចាំបាច់បំផុត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក