ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មេធាវីលោក ថាក់ស៊ីន កំពុងរៀបចំស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ

ថៃ៖ យោងតាមសារព័ត៌មាន Bangkok Post នៅថ្ងៃទី៣០ ខែសីហា ឱ្យដឹងថា មេធាវីលោក ថាក់ស៊ីន កំពុងរៀបចំស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រថៃ។

មេធាវី Winyat Chartmontree បានឱ្យដឹងថា លោកកំពុងរៀបចំឯកសារចាំបាច់ទាំងអស់ ដើម្បីសុំឱ្យព្រះមហាក្សត្រថៃលើកលែងទោសអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា។

ប្រភពដដែលឱ្យដឹងទៀតថា មេធាវីរបស់លោក ថាក់ស៊ីន មិនបានបង្ហាញកាលបរិច្ឆេទជាផ្លូវការសម្រាប់ការលើកលែងទោសនោះទេ ខណៈជាធម្មតា អ្នកទោសដែលបានជាប់ពន្ធនាគារ ១ ភាគ ៣ នៃចំនួនឆ្នាំសរុប ឬបានជាប់ពន្ធនាគារយ៉ាងតិចប្រាំបីឆ្នាំ ទើបអាចដាក់សំណើសុំលើកលែងទោសបាន។

គួរឱ្យដឹងដែរថា កាលពីថ្ងៃទី២២ សីហា ឆ្នាំ២០២៣ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានវិលត្រឡប់ទៅប្រទេសថៃវិញបន្ទាប់ពីនិរទេសខ្លួនអស់ ១៥ឆ្នាំ និងត្រូវបាននាំទៅពន្ធនាគារ Remand ក្នុងទីក្រុងបាងកក បន្ទាប់ពីតុលាការកំពូលបានកាត់ទោសគាត់ឱ្យជាប់ពន្ធនាគាររយៈពេលប្រាំបីឆ្នាំ ពីបទស៊ីសំណូក អំពើពុករលួយ ការក្លែងបន្លំយោធា និងឧក្រិដ្ឋកម្មផ្សេងៗទៀត។

ក្នុងយប់ដំបូងរបស់លោក ថាក់ស៊ីន នៅក្នុងពន្ធនាគារ លោកត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដោយជំងឺលើសឈាម ដែលត្រូវបានគេជឿថាបណ្តាលមកពីការគេងមិនលក់ ខណៈនាយកដ្ឋានកែតម្រូវនៃប្រទេសថៃបានបញ្ចាក់ឱ្យដឹងថា លោកថាក់ស៊ីន ទទួលរងពីជំងឺចំនួនបួន រួមមាន ជំងឺបេះដូង ជំងឺសួត ជំងឺលើសឈាម និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក