ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រុមឧក្រិដ្ឋជន និងអ្នកទោសមេខ្លោងគ្រឿងញៀន ១៣នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស

ភ្នំពេញ៖ ក្រុមឧក្រិដ្ឋជន និងអ្នកទោសមេខ្លោងគ្រឿងញៀន ១៣នាក់ ត្រូវបានតុលាការចេញដីកាបង្គាប់ឱ្យឃុំខ្លួនដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្នកាលពីល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។

ជនសង្ស័យទាំង ១៣នាក់នោះត្រូវបានតុលាការបង្គាប់ឱ្យឃុំខ្លួននៅពន្ធនាគារព្រៃសពីបទជាច្រើនដូចជា ការរៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ ផ្តើមគំនិតក្នុងអំពើចាប់ ឃុំឃាំង និងបង្ខាំងមនុស្ស ដោយខុសច្បាប់ មានស្ថានទម្ងន់ទោស លួចរត់មានស្ថានទម្ងន់ទោស ផ្តើមគំនិតក្នុងអំពើបោះបង់អាវុធក្នុងទីកន្លែងសាធារណៈ និងបទល្មើសសម្អាតប្រាក់ តាមបញ្ញត្តិមាត្រា ៤៨៦មាត្រា ២៥៤ កថាខណ្ឌទី១ ចំណុច៣ មាត្រា៥៦៤ មាត្រា២៨ មាត្រា៤៩១ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការ សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

បទសមគំនិតក្នុងអំពើលួចរត់មានស្ថានទម្ងន់ទោស (ដោយមានប្រើប្រាស់អាវុធ) តាមបញ្ញត្តិ មាត្រា២៩ និងមាត្រា៥៦៤ នៃក្រមព្រហ្មទណ្ឌ។ បទសមគំនិតក្នុងអំពើរៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន តាមបញ្ញត្តិមាត្រា២៩ មាត្រា៤៨៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ បទសមគំនិតក្នុងអំពើចាប់ ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់មានស្ថានទម្ងន់ទោស តាមបញ្ញត្តិមាត្រា២៩ មាត្រា២៥៤ កថាខណ្ឌទី១ ចំណុច៣ នៃក្រមព្រហ្មទណ្ឌ។

បទបោះបង់អាវុធក្នុងទីកន្លែងសាធារណៈ ផ្តើមគំនិតក្នុងអំពើបោះបង់អាវុធក្នុងទីកន្លែងសាធារណៈ និងសមគំនិតក្នុងអំពើបោះបង់អាវុធក្នុងទីកន្លែងសាធារណៈ តាមបញ្ញត្តិមាត្រា២៨ មាត្រា២៩ និងមាត្រា៤៩១ នៃក្រមព្រហ្មទណ្ឌ។

ជាមួយនឹងបទរៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ ចូលរួមក្នុងក្រុមជនប្រដាប់អាវុធ ចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់មានស្ថានទម្ងន់ទោសតាមបញ្ញត្តិមាត្រា៤៨៦ មាត្រា៤៨៥ និងមាត្រា២៥៤ កថាខណ្ឌទី១ ចំណុច៣ នៃក្រមព្រហ្មទណ្ឌ និងបទកាន់កាប់ និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត តាមបញ្ញត្តិមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ។

គូសបញ្ជាក់ថា ក្រុមឧក្រិដ្ឋជន និងអ្នកទោសមេខ្លោងគ្រឿងញៀន ១៣នាក់ ដែលធ្វើសកម្មភាពរំដោះអ្នកទោសនៅខេត្តសៀមរាប ក្នុងនោះមានជនជាតិចិន ជនជាតិខ្មែរ ជនជាតិខ្មែរកាត់អាមេរិក និងជនជាតិតួកគី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក