ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អាមេរិកប្រកាសផ្ដល់ជំនួយ ៤៥ម៉ឺនដុល្លារអាមេរិកដើម្បីអភិរក្សប្រាសាទភ្នំបាខែង

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថានទូតអាមេរិកប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកទី៥ ដើម្បីបញ្ជាក់ពីការបេ្តជា្ញចិត្តយូរអង្វែងក្នុងការអភិរក្ស និងជួសជុលបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។

ប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាលើកដំបូងឆ្នាំ២០០៣ ខណៈ ការចុះហត្ថលេខានៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ គឺជាលើកទី៥ហើយ។ ការបន្តអនុស្សរណៈនៃការយោគយល់គ្នានេះ គឺផ្តោតសំខាន់លើការដាក់កម្រិតហាមប្រាមនូវការនាំចូលប្រភេទវត្ថុបុរាណ និងវត្ថុជាតិពន្ធុវិទ្យានៃប្រទេសកម្ពុជា និងការកាត់បន្ថយការលួចប្លន់នៃវត្ថុបុរាណខ្មែរ។

ជាមួយគ្នានេះទាក់ទងនឹងការបន្តផ្លាស់ប្តូរគ្នានូវវត្ថុបុរាណ និងវត្ថុជាតិពន្ធុសាស្ត្រ សម្រាប់បំណងផ្នែកវប្បធម៌ អប់រំ និងវិទ្យាសាស្រ្ត ដើម្បីធ្វើឱ្យសាធារណជនកាន់តែយល់ និងផ្តល់តម្លៃ ហើយស្វែងយល់បាននូវបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។

តាមរយៈអនុស្សរណៈនៃការយោគយល់គ្នារយៈពេល ២០ឆ្នាំមកនេះ បានជួយសម្រួលការបញ្ជូនវត្ថុបុរាណខ្មែរត្រឡប់មកកម្ពុជាវិញចំនួនជាង ១០០ដុំ និងបានកសាងសមត្ថភាពរបស់ជនជាតិខ្មែរ ដែលធ្វើការងារថែរក្សាគាំពារបេតិកភណ្ឌវប្បធម៌។

ក្នុងឱកាសនោះឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy បានប្រកាសនូវជំនួយថវិកាចំនួន ៤៥ម៉ឺនដុល្លាររបស់ក្រសួងការបរទេសអាមេរិកតាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ ជូនដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រាប់បន្តការងារអភិរក្សនៅប្រាសាទភ្នំបាខែង។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានលើកឡើងថា កិច្ចសហការគ្នារវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា មានសារសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរវត្ថុបូរាណខុសច្បាប់ ខណៈអស់រយៈពេលជាច្រើនទសវត្សរ៍ វត្ថុបុរាណខ្មែរជាច្រើនត្រូវបានលួច និងទទួលទិញជាលក្ខណៈឯកជន និងបណ្តាសារមន្ទីរនៅទូទាំងពិភពលោក។

លោកស្រីថ្លែងថា៖ «វិធានការដ៏មានប្រសិទ្ធភាពប្រឆាំងនឹងការជួញដូរដោយខុសច្បាប់នូវវត្ថុបូរាណ និងសម្បត្តិវប្បធម៌ ពឹងផ្អែកលើសហប្រតិបត្តិការជិតស្និទ្ធ»។

គូសបញ្ជាក់ថា សហរដ្ឋអាមេរិកបានផ្តល់ជំនួយជាថវិកាចំនួនជិត ៦លានដុល្លារចាប់ពីឆ្នាំ២០០១ មកម្ល៉េះដើម្បីអភិរក្សវប្បធម៌នៅកម្ពុជា ដូចជា ជួសជុលប្រាសាទភ្នំបាខែង និងប្រាសាទព្រះវិហារ ជួយដល់សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង បង្កើតបញ្ជីសារពើភណ្ឌតាមប្រព័ន្ធអនឡាញនៃវត្ថុសិល្បៈនៅសារមន្ទីរតាមខេត្តនានា និងអប់រំផ្សព្វផ្សាយដល់សាធារណជនលើការការពារបេតិកភ័ណ្ឌវប្បធម៌៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក