សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

វាំងននបានបង្ហូតចុះពីតូក្យូ ២០២០

ជប៉ុន៖ អ្វីដែលជាការប្រកួតកីឡាអូឡាំពិកដ៏ចម្លែកបំផុតនៅក្នុងប្រវត្តិសាស្ត្រទីបំផុតបានឈានមកដល់ទីបញ្ចប់ហើយនៅយប់ថ្ងៃអាទិត្យនេះ ការប្រកួតតូក្យូ២០២០ ត្រូវបានប្រារព្ធឡើងមួយឆ្នាំចុងក្រោយនៅក្នុងទីក្រុងស្ថិតក្នុងស្ថានភាពគ្រាអាសន្ននិងគ្មានអ្នកទស្សនាទាំងអស់ដោយសារតែរីករាលដាលនៃវីរ៉ុសកូវីដ-១៩ ប៉ុន្តែពួកគេបានរៀបចំពិធីបិទយ៉ាងអស្ចារ្យ។


កាំជ្រួចពហុពណ៌បានផ្ទុះឡើងនៅលើមេឃនាពេលរាត្រីនៅទីក្រុងតូក្យូកាលពីថ្ងៃអាទិត្យ។ សិទ្ធិផ្សាយអំពីព្រឹត្តិការណ៍នៅគឺជាសិទ្ធិរបស់ប្រទេសជប៉ុន អ្វីដែលយើងអាចផ្សាយបានគឺការផ្សាយបន្តពីទូរទស្សន៍របស់ពួកគេនៅក្នុងពិធីបិទនោះ។ អ្វីដែលបានកើតឡើងនៅក្នុងពហុកីឡដ្ឋានក្នុងអំឡុងពេលពិធីបិទនោះគឺទេសភាពឧទ្យានមួយដែលពោរពេញទៅដោយស្មៅ រថយន្តក្រុង និងអ្នកជិះ BMX ។ អ្នករៀបចំកម្មវិធីបាននិយាយថា នោះគឺជាបំណងដែលអនុញ្ញាតឱ្យអត្តពលិកមាន “បទពិសោធន៍ទីក្រុងតូក្យូ” ព្រោះពួកគេបានចំណាយពេលភាគច្រើនរបស់ពួកគេនៅក្នុងការរៀបចំកម្មវិធីអូឡាំពិកនោះ។

វិក័យប័ត្រចំនួន ១៥ពាន់លានដុល្លារត្រូវបានគេទុកចោល ហើយពុំមានទស្សនវិស័យពិតប្រាកដនៃការរីកចម្រើននៃវិស័យទេសចរណ៍ដើម្បីអាចជួយកំណត់បាន។ ប៉ុន្តែយ៉ាងហោចណាស់អត្តពលិកបានរកលុយបានខ្លះតាមរយៈការឈ្នះទទួលបានមេដាយ។ សហរដ្ឋអាមេរិកបានផ្តួលប្រទេសចិនដល់កំពូលតារាងមេដាយនៅថ្ងៃចុងក្រោយនៃការប្រកួតដោយបញ្ចប់ដោយមេដាយសរុបចំនួន១១៣ ក្នុងនោះមេដាយមាសចំនួន៣៩ ។ ប្រទេសជប៉ុន ចក្រភពអង់គ្លេស និងគណៈកម្មាធិការអូឡាំពិក រុស្ស៊ីបានធ្វើចំណាត់ថ្នាក់កំពូលទាំង៥ ខណៈដែលអត្តពលិករបស់យើងបានបង្កើតឯតទគ្គកម្មថ្មីសម្រាប់ខ្លួនគេនៅទីក្រុងតូក្យូ ការតាមប្រមាញ់របស់កម្ពុជាដើម្បីដណ្តើមមេដាយអូឡាំពិកជាលើកដំបូងរបស់ខ្លួន នឹងត្រូវរង់ចាំរហូតដល់ទីក្រុងប៉ារីសឆ្នាំ២០២៤៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក