ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គ្រឿងញៀន និងសារធាតុញៀនជិត ៥តោន ត្រូវបានអាជ្ញាធរខេត្តកំពង់ឆ្នាំងដុតបំផ្លាញចោល

កំពង់ឆ្នាំង៖ គ្រឿងញៀន និងសារធាតុញៀនចំនួន ៤ ៧៨០គីឡូក្រាម ដែលអាជ្ញាធរខេត្តកំពង់ឆ្នាំងបង្រ្កាបបាន ត្រូវបានប្រមូលយកមកដុតបំផ្លាញចោលនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។

ពិធីដុតបំផ្លាញគ្រឿងញៀនទាំងនេះ គឺធ្វើឡើងក្រោមអធិបតីភាពរដ្ឋលេខាធិការនៃរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វីរិទ្ធ និងភាគីពាក់ព័ន្ធផ្សេងៗទៀត។

ពិធីដុតបំផ្លាញគ្រឿងញៀននេះក៏ធ្វើឡើងដើម្បីអបអរសាទរ «ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន» ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការអប់រំ»។

គ្រឿងញៀន និងសារធាតុញៀនជិត ៥ពាន់គីឡូក្រាមនេះ ត្រូវបានរឹបអូសតាមអំណាចសាលក្រមស្ថាពរ លើសំណុំរឿងគ្រឿងញៀនស្ថិតក្រោមសមត្ថកិច្ចនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងចំនួន ៨៧ សំណុំរឿង។

ទន្ទឹមគ្នានេះដែរ ខាងខេត្តត្បូងឃ្មុំក៏បានប្រារព្ធពិធីដុតបំផ្លាញគ្រឿងញៀនជាង ៨គីឡូក្រាម ដែលបង្ក្រាបបាននៅក្នុងខេត្តទាំង៣ នាពេលកន្លងមកផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក