ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រីក្រសួងព័ត៌មានប្រកាសកែទម្រង់ផ្ទៃក្នុងក្រសួង

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្រ្តា បានប្រកាសកែទម្រង់ផ្ទៃក្នុងដោយចាប់ផ្ដើមពីការធ្វើទំនើបកម្មស្ថាប័នជាជំហានទី១ ដោយត្រូវរៀបចំកន្លែងធ្វើការឱ្យមានសម្ភារៈគ្រប់គ្រាន់ និងការបណ្ដុះបណ្ដាលធនធានមន្ត្រី។

លោក នេត ភក្រ្តា បានលើកឡើងក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មានថា នៅក្នុងអាណត្តិទី៧នេះ លោកនឹងកែទម្រង់ស្ថាប័ន ពន្លឿនរបៀបធ្វើការងារដើម្បីដើរឱ្យទាន់ទៅនឹងការវវិវត្តន៍របស់សង្គម។

លោកបានថ្លែងឱ្យដឹងថា ត្រូវចាប់ផ្ដើមដំបូងមន្ត្រីត្រូវតែមានកន្លែងធ្វើការ និង ចាប់ផ្ដើមដំបូងមន្ត្រីត្រូវតែមានសម្ភារគ្រប់គ្រាន់ដើម្បីធ្វើការ ខណៈនេះជារដ្ឋបាលទំនើបដែលអាចមើលឃើញនឹងភ្នែក។

លោកថា៖ «ចំពោះបញ្ហានេះខ្ញុំនឹងដោះស្រាយជាជំហានដំបូងជូនថ្នាក់ដឹកនាំដែលជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការទាំង៧០នេះដើម្បីឱ្យគាត់មានកន្លែងធ្វើការមួយ សម្រាប់ជាក្បាលម៉ាស៊ីនដឹកនាំរបស់ក្រសួង បើសិនជាក្បាលម៉ាស៊ីនដឹកនាំរបស់ក្រសួងអត់មានកន្លែងធ្វើការ អត់មានសម្ភារ នោះវាប្រៀបបាននឹងកងពលដែលវាមានតែមេទ័ព តែវាអត់មានគណៈបញ្ជាការមួយ អ៊ីចឹងការរៀបចំកិច្ចការងារនេះជាការងារអាទិភាពដែលខ្ញុំចាប់ផ្ដើមដំបូង»។

ជាមួយគ្នានេះដែរ លោកបានឱ្យដឹងថា ទំនើបកម្មស្ថាប័នមួយទៀត ពាក់ព័ន្ធទៅនឹងធនធានមនុស្សសំដៅលើការធ្វើបច្ចុប្បន្នភាពខ្លួនមន្ត្រីឱ្យស្របនឹងដំណើរវិវត្តន៍របស់សង្គមឌីជីថល ដោយសហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកឌីជីថល ហើយក្រសួងព័ត៌មាននឹងចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងមុខងារសាធារណៈ សាលាភូមិន្ទរដ្ឋបាលដើម្បីបណ្តុះបណ្ដាលធនធានមនុស្សស្ថិតក្នុងក្របខ័ណ្ឌនៃការធ្វើទំនើបកម្មក្រសួងព័ត៌មាន។

លោក នេត្រ ភក្រ្តា បានបន្ថែមថា ប្រសិនជាផែនការដឹកនាំរបស់លោកល្អ ប៉ុន្តែមិនមានធនធានមនុស្សអនុវត្តក៏មិនអាចអនុវត្តបានដែរ។

លោកបន្ថែមថា៖ «នេះជាចំណុចយើងត្រូវគិតទាំងអស់គ្នា ចំណុចនៃធនធានមនុស្សនេះ ខ្ញុំក៏សូមប្រកាសប្រាប់អ្នកទាំងអស់គ្នាថា គោលការណ៍នៃការដឹកនាំនៅក្នុងក្រសួងព័ត៌មាន គឺអ្នកមានសមត្ថភាពត្រូវលើកទឹកចិត្ត ហើយមិនអាចប្រើប្រាស់លុយធ្វើជាត្រីមុខដើម្បីរកមុខតំណែងទេ»

លោករដ្ឋមន្ត្រីបន្តថា ចាប់ពីពេលនេះតទៅ ការជ្រើសរើសមន្ត្រី នឹងបើកអោយមានការប្រឡង អ្នកដែលមានសមត្ថភាពនឹងជាប់ ចំពោះតួនាទី ភារកិច្ចដែលនៅទំនេរដែលត្រូវបំពេញបន្ថែម នឹងត្រូវជំនួសនៅពេលចូលនិវត្តន៍ ក្នុងអគ្គនាយកដ្ឋានចំណុះ នឹងកំណត់អោយមានការប្រឡង ហើយអ្នកដែលមានសមត្ថភាពមានពិន្ទុខ្ពស់ នឹងទទួលដំណែងដែលទំនេរ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក