ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងធនធានទឹកអំពាវនាវឱ្យប្រុងប្រយ័ត្នខណៈនៅលើផ្ទៃសមុទ្រខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ៗ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅលើផ្ទៃសមុទ្រអាចនឹងមានភ្លៀងធ្លាក់ ខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ៗ ដែលជាហេតុនាំឱ្យមានហានិភ័យណាមួយជាយថាហេតុ។

ក្រសួងធនធានទឹកបានប្រាប់ឱ្យដឹងថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកញ្ញា នៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ជាប់ ជាបន្តបន្ទាប់ ពីបង្គួរទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ្រមានភ្លៀង ខ្យល់បក់បោក និងរលកសមុទខ្ពស់ៗ។

ហេតុដូច្នេះ ក្រសួងធនធានទឹកបានអំពាវនាវដល់ពលរដ្ឋប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់នានាដែលអាចកើតមានជាយថាហេតុ។

បើតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹកកាលពីថ្ងៃចន្ទទី២៨ ខែសីហា កម្ពុជាទទួលរងឥទ្ធិពលប្រព័ន្ធសម្ពាធទាបអូសបន្លាយលើភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម រួមជាមួយនឹងឥទ្ធិពល់ខ្សោយពីព្យុះទីហ្វង ឈ្មោះ «សាវឡា» ស្ថិតនៅខាងកើតនៃភាគខាងជើងប្រទេសហ្វីលីពីន ដែលព្យុះនេះនឹងដើរចូលដល់ភាគអាគ្នេយ៍ប្រទេសចិននៅថ្ងៃទី២ ខែកញ្ញា។

បាតុភូតទំាងនេះហើយធ្វើឱ្យតំបន់ខ្ពង់រាប ទំនាបកណ្តាល និងតំបន់សមុទ្រអាចមានភ្លៀងធ្លាក់ លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក