ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អតីតនាយករដ្ឋមន្ត្រីមិនគាំទ្រការធ្វើកំណែទម្រង់ណាដែលមិនឱ្យតម្លៃមនុស្សដែលខំធ្វើការកន្លងមកនោះទេ

ភ្នំពេញ៖ អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចមិនគាំទ្រការធ្វើកំណែទម្រង់ណាដែលមិនឱ្យតម្លៃមនុស្សដែលខំធ្វើការក្នុងរយៈកាលកន្លងមកនោះទេ។

សម្ដេចតេជោ បានសរសេរនៅលើតេឡេក្រាមសម្ដេចនៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ ដោយរម្លឹកដល់មន្ត្រីបន្តវេនតាមស្ថាប័នឱ្យមានការប្រុងប្រយ័ត្នលើភាព «អគុណធម៌» សម្រាប់ការរៀបចំមន្ត្រីក្នុងអាណត្តិថ្មី ដោយថាសម្ដេចគាំទ្រដល់ការធ្វើកំណែទម្រង់តែមិនគាំទ្រការរៀបចំណាដែលខ្វះការឲ្យតម្លៃសម្រាប់មនុស្សដែលខំធ្វើការក្នុងរយះពេលកន្លងមកហើយត្រូវបានដកចេញដោយគ្មានមូលហេតុដែរ។

ក្នុងពិធីជំនួបជាមួយនឹងសមាជិករាជរដ្ឋាភិបាលអាណត្តិទី៦ និងសមាជិករាជរដ្ឋាភិបាលអាណត្តិទី៧ នៅវិមាន៧មករា ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានស្នើទៅដល់គណៈរដ្ឋមន្ត្រីថ្មីបន្តការយកចិត្តទុកដាក់ចំពោះមន្ត្រីចាស់ៗ តាមរយៈការផ្តល់ជាទីប្រឹក្សានៅតាមក្រសួងស្ថាប័នរបស់ខ្លួន។

គួរឱ្យដឹងផងដែរថា តាំងតែពីដើមរៀងមកគណបក្សប្រជាជនកម្ពុជាតែងឱ្យតម្លៃ និងប្រមូលផ្ដុំបញ្ញាវ័ន្ត អ្នកចេះដឹង មានសមត្ថភាព និងទេពកោសល្យទាំងអស់ឱ្យចូលរួមកសាង និងបម្រើជាតិនិងប្រជាជន។ ក្រោមពាក្យស្លោក «រក្សាចាស់ បង្កើនថ្មី» ធ្វើឲ្យគណបក្សប្រជាជនពោរពេញទៅដោយមនុស្សដែលមានទេពកោសល្យនិងមានសមត្ថភាពដែលបានជួយអភិវឌ្ឍន៍ប្រទេសជាតិចាប់តាំងពីគ្មានអ្វីសោះក្នុងឆ្នាំ១៩៨០ រហូតមានការអភិវឌ្ឍន៍ដូចបច្ចុប្បន្ន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក