ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក Zelenskyy ផ្ញើលិខិតអញ្ជើញនាយករដ្ឋមន្ត្រីកម្ពុជាទៅទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន

ភ្នំពេញ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី (Volodymyr Zelenskyy) បានផ្ញើលិខិតអបអរសាទរ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានចាត់តាំងជានាយករដ្ឋមន្ត្រីកម្ពុជា។ ជាមួយគ្នានេះ លោកក៏បានអញ្ជើញនាយករដ្ឋមន្ត្រីទៅទស្សនកិច្ចនៅប្រទេសអ៊ុយកែ្រន។

ក្នុងលិខិតអបអរសាទរដល់នាយករដ្ឋមន្ត្រីកម្ពុជាដែលត្រូវបានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ បានបញ្ជាក់ឱ្យដឹងថា លោក ហ្ស៊ែលឡិនស្គី មានទំនុកចិត្តថា តួនាទីនាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន ម៉ាណែត នឹងរួមចំណែកដល់ការរីកចម្រើនប្រទេសទៅលើឆាកអន្តរជាតិ។

លោកប្រធាធិបតីអ៊ុយក្រែនថ្លែងថា៖ «ទំនាក់ទំនងមិត្តភាពរវាងរដ្ឋរបស់យើងនឹងទទួលបាននូវលក្ខណៈជាក់ស្តែងថ្មីប្រកបដោយគុណភាព»។

លោកបានកោតសរសើរដល់កម្ពុជាដែលគាំទ្របូរណភាពទឹកដី និងអធិបតេយ្យភាពអ៊ុយក្រែន ការការពារនីតិរដ្ឋ និងសណ្តាប់ធ្នាប់ក្នុងសង្គ្រាមរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន និងផ្តល់ជំនួយដល់ប្រទេសអ៊ុយក្រែនពីការដោះមីនមនុស្សធម៌នៅអ៊ុយក្រែន។

លោកប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី ក៏បានអញ្ជើញនាយករដ្ឋមន្ត្រីកម្ពុជា ធ្វើទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក