ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

សម្តេចតេជោថាដំណើរទស្សនកិច្ចរបស់លោក Francisco Kalbuadi Lay នឹងជួយជំរុញទំនាក់ទំនងកម្ពុជា-ទីម័រខាងកើតបន្ថែមទៀត

ភ្នំពេញ៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ទទួលបានពិភាក្សាជាមួយលោកស្រីឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោកស្រី Maria Del Carmen Moreno នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោបន្តជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថាននៃប្រទេសទីម័រខាងកើត លោក Francisco Kalbu។

សម្តេចតេជោមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោក Francisco Kalbu នេះនិងជួយជំរុញទំនាក់ទំនងថែមទៀត នៃប្រទេសទាំងពីរ។ សម្តេចតេជោបន្តថា សម្តេចធ្លាប់បានទៅបំពេញទស្សនកិច្ចនៅប្រទេសទីម៉រខាងកើត ដែលជាមេដឹកនាំអាស៊ានម្នាក់គត់បានទៅដល់ប្រទេសទីម៉រខាងកើត ដើម្បីជំរុញការចូលជាសមាជិករបស់ទីម៉រខាងកើត ទៅក្នុងសហគមន៍អាស៊ាន និងលើកកម្ពស់ទំនាក់ទំនង នៃប្រទេសទាំងពីរកម្ពុជា ទីម៉រខាងកើត។

លោកបានអបអរសាទរជូនចំពោះ សម្តេចប្រធានគណបក្ស និងប្រជាជនកម្ពុជា ចំពោះជោគជ័យដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា ទី២ការអបអរសាទរចំពោះការបង្កើតរាជរដ្ឋាភិបាលថ្មី ដែលកម្ពុជានិងទីម៉រខាងកើត គឺជាមិត្តដ៏យូរលង់ណាស់មកហើយ។ លោកបន្តថា នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានកាលពីឆ្នាំ២០២២ កន្លងទៅ សម្តេចតេជោបានផ្តល់ការគាំទ្រជាប្រវត្តិសាស្រ្ត ចំពោះប្រទេសទីម៉រខាងកើត ក្នុងការចូលជាសមាជិករបស់អាស៊ាន។

លោក ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ បានអរគុណចំពោះសាមគ្គីភាពរបស់សម្តេច ចំពោះប្រទេសទីម៉រខាងកើត ហើយលោកក៏ដូចជាលោកប្រធានាធិបតី នាយករដ្ឋមន្រ្តីទីម៉រខាងកើត និងរងចាំស្វាគមន៍ជានិច្ច ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសទីម៉រខាងកើត ក្នុងពេលវេលាដ៏សមស្របរបស់សម្តេច៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក