ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជា៖ បេសកកម្មលោកស្រី Maria ជាឯកអគ្គរដ្ឋទូតEUប្រចាំកម្ពុជា៤ឆ្នាំមកនេះបានចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ភ្នំពេញ៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ បានទទួលជួបឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោកស្រី Maria Del Carmen Moreno មុនលោកស្រីចាកចេញពីកម្ពុជាបន្តតំណែងជាឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសស្រីលង្កា និងម៉ាល់ឌីវវិញ។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោកស្រី Maria Del Carmen Moreno មានគោលបំណងជួបសម្តេចតេជោ ដើម្បីជំរាបលា ដែលលោកស្រីបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា រួចបន្តតំណែងជាឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសស្រីលង្កា និងម៉ាល់ឌីវនាពេលខាងមុខ។

សម្តេចតេជោបានវាយតម្លៃលោកស្រីដែលបំពេញការងារការទូតនៅកម្ពុជា៤ឆ្នាំកន្លងមកនេះបានចូលរួមប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ បានផ្តល់វ៉ាក់សាំងប្រមាណជាង៩៣ម៉ឺនដូស រួមទាំងផ្តល់ឥណទានជិត៥០០លានដុល្លា ដល់កម្ពុជា ក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

សម្តេចក៏បានរំលឹកដល់សហគមន៍អឺរ៉ុបដែលបានជួយកម្ពុជា ការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ ទី២ជួយកសាងស្ថានីយ៍ទឹកស្អាតនៅបាក់ខែង ដែលបានជួយដល់រាជធានីភ្នំពេញ និងខេត្តជំវិញមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។

លោកស្រីបានតបទៅសម្តេចវិញថា ទោះបីរយៈពេល៤ឆ្នាំនៃការបំពេញបេសកកម្មការងារនៅកម្ពុជា មានផលលំបាក ប៉ុន្តែលោកស្រីពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដែលទទួលបានពីរាជរដ្ឋាភិបាល។

សម្តេចតេជោបានស្នើឲ្យមានកិច្ចសហប្រតិបត្តិការបំពេញឲ្យគ្នាទៅវិញទៅមក រវាងអាស៊ាន និងអឺរ៉ុប ដោយអឺរុបមានប្រទេសជាសមាជិកចំនួន២៧ និងអាស៊ានមានប្រទេសសមាជិក១០ និងទីម៉រខាងកើត ដែលនឹងចូលជាសមាជិកពេញសិទ្ធនាពេលខាងមុខ និងមានប្រជាជនជាង៦០០លាននាក់ ធ្វើឲ្យសេដ្ឋកិច្ចនិងផលប្រយោជន៍បំពេញឲ្យគ្នាទៅវិញទៅមក ជាជាងការប្រកួតប្រជែងលើភូមិសាស្រ្តនយោបាយ។

លោកស្រី ម៉ារីយា ដែល ខាមែន ម៉ូរេណូ មានប្រសាសន៍ថា កម្ពុជាមានបទពិសោធន៍ច្រើនក្នុងការផ្សះផ្សារជាតិ ខុសពីប្រទេសស្រីលង្កា ហើយក្រៅពីនោះកម្ពុជាមានបទពិសោធន៍ច្រើនលើវិស័យផ្សេងៗ ដូចជាវិស័យបោសសំអាតគ្រាប់មីន សិទ្ធិមនុស្សស្រ្តី។

លោកស្រីបន្តថា លោកស្រីនឹងមានឱកាសជួបសម្តេចនៅប្រទេសស្រីលង្កានាពេលខាងមុខ ខណៈប្រទេសស្រីលង្កាមានការរីកចំរើនលូតលាស់ជាងប្រទេសកម្ពុជា ប៉ុន្តែស្រីលង្កាពេលនេះបានជួបនូវវិបត្តិសេដ្ឋកិច្ច មានការដួលរលំខាងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ៕

PHOTO: KOK KY

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក