សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

នាយករដ្ឋមន្រ្តីកម្ពុជាស្នើឱ្យសិក្សាពីលទ្ធភាពបង្កើតទារកដ្ឋាន និងមតេយ្យសហគមន៍តាមតំបន់ដែលមានរោងចក្រដើម្បីសម្រួលដល់កម្មករនិយោជិត

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត បានលើកឡើងថាក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវសហការជាមួយក្រសួងកិច្ចការនារី និង ក្រសួងអប់រំយុវជន និងកីឡា តំណាងភាគីនិយោជក និងតំណាងភាគីកម្មករនិយោជិតរួមគ្នាសិក្សាអំពីលទ្ធភាពបង្កើត ទារកដ្ឋាន និងមតេយ្យសហគមន៍នៅតាមតំបន់ដែលមានរោងចក្រ ដើម្បីជួយដល់ប្រជាពលរដ្ឋ។

បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងដូចនេះក្នុងជំនួបជាមួយនឹងកម្មករប្រមាណ ១ម៉ឺន៨ពាន់នាក់ នៅក្នុងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣នេះ។

នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត បានឱ្យដឹងថារដ្ឋាភិបាលបានគិតគូររួចមកហើយចំពោះការបង្កើតនេះ ហើយនឹងអនុវត្តទៅតាមជំហាន ដើម្បីជួយសម្រួលដល់កម្មករ-កម្មាការនីដែលមកធ្វើការជួបការលំបាកមិនមានអ្នកថែទាំកូន ដោយខ្លះអាចយកផ្ញើអ្នកជិតខាង ឬជួលអ្នកថែទាំត្រូវចំនាយបន្ថែម និងបារម្ភពីសុវត្ថិភាពកូនផងនោះ។

លោកក៏បានណែនាំមិនឱ្យបង្កើតមតេយ្យសហគមន៍ និងទារកដ្ឋានក្នុងបរិវេណរោងចក្រដែលអាចពាក់ព័ន្ធដល់បញ្ហាសុខភាពរបស់ទារក និងកុមារ ដូចជាផ្សែងពីរោងចក្រជាដើម និងស្នើដល់អាជ្ញាធរមូលដ្ឋាន និងនិយោជក ជួយសម្របសម្រួល ពិនិត្យ ព្រមទាំងគិតគូបន្ថែមពីសុខភាពទារកនិងកុមារ ដោយផ្តល់ទាំងអាហារូបត្ថម្ភជូនថែមទៀតទៅតាមគោលដៅ។

លោកមានប្រសាសន៍ថា៖ «ប្រជាពលរដ្ឋមិនមែនត្រឹមតែកម្មករកម្មការនី យើងបង្កើតនៅតាមសហគមន៍មួយចំនួនយកកូនចៅទៅដាក់ រដ្ឋនឹងគិតគូអាហារដល់គាត់ កុំឱ្យម៉ែឪពិបាកទៅរកអាហារឱ្យកូន រកទឹកដោះគោ យើងគិតជូន យើងនឹងធ្វើជាជំហានតាមលទ្ធភាពថវិការ»។ 

លោកនាយករដ្ឋមន្រ្តីគូសបញ្ចាក់ថា រដ្ឋាភិបាលមិនត្រឹមតែគិតគូតែមនុស្សចាស់ មនុស្សពេញវ័យនោះទេ តែគិតតាំងពីកូនក្មេងឡើងព្រោះដែលជាអនាគតរបស់ប្រទេសជាតិ និងជាគោលនយោបាយថ្មីត្រូវអនុវត្តផងដែរ។

គួរឱ្យដឹងដែរថា ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានសម្ពោធបើកជាផ្លូវការទារកដ្ឋានសហគមន៍ចំនួន៤ ក្នុងភូមិព្រៃតាចាប ក្នុងឃុំសំបូរ ភូមិចំបក់ ក្នុងឃុំវល្លិសរ និងភូមិត្រពាំងគង ក្នុងឃុំត្រពាំងគងនៃស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលជាមណ្ឌលមើលថែទាំកុមារប្រកបដោយជំនាញវិជ្ជាជីវៈដំបូងគេនៅកម្ពុជា ខណៈទារកដ្ឋានសហគមន៍របស់អង្គការពិភពលោកកុមារ និងអភិវឌ្ឍន៍ប្រចាំកម្ពុជា គឺក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុមួយផ្នែកធំពីមូលនិធិអភិវឌ្ឍសង្គមប្រទេសជប៉ុន ដែលគ្រប់គ្រងដោយធនាគារពិភពលោក និងមួយផ្នែកទៀតពីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD)៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក