ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងចុះទៅពិសាអាហារជាមួយកម្មករនិយោជិត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានបំណងចុះទៅទទួលទានអាហារជាមួយកម្មករកម្មការិនីដោយមិនមានការព្រាងទុកជាមុនឡើយ។

ថ្លែងក្នុងជំនួបជាមួយកម្មករ-កម្មការិនីចំនួន ១៨ ០០០នាក់នៅខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីបានលើកឡើងថា៖ «ខ្ញុំច្រណែនសម្តេចកន្លែងហ្នឹង សម្តេចបានទៅហូបបាយជាមួយកម្មកររោងចក្រ ខ្ញុំមិនទាន់ទេ ខ្ញុំត្រូវតែទៅ ថ្ងៃមុនខ្ញុំកេះឯកឧត្តម ហេង សួរ ទៅជួបពិនិត្យមើល តែសំខាន់ចង់ដឹងស្ថានភាពជាក់ស្តែង កុំភូតខ្ញុំ»។

បើតាមនាយករដ្ឋមន្ត្រី កាលលោកបម្រើការនៅកងទ័ព លោកតែងតែចុះទៅពិនិត្យព្រំដែនដោយមិនចាំបាច់មានមេទ័ពរត់តាមលោកនោះទេ ហើយបើទោះបីលោកមិនបានចុះទៅត្រួតពិនិត្យផ្ទាល់ក៏លោកមានក្រុមការងារចុះទៅត្រូតពិនិត្យជាប់លាប់ជាប្រចាំផងដែរ។

កិតិ្តទេសាភិបាលបណ្ឌិត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមានផែនការជំរុញកិច្ចសហការជាមួយភាគីពាក់ព័ន្ធដើម្បីកែប្រែទារកដ្ឋាន និងអាហារដ្ឋាននៅតាមរោងចក្រដែលបើកដំណើរការថ្មីដើម្បីសម្រួលដល់ការលំបាករបស់កម្មករកម្មការិនី។ ជាពិសេសបង្កើតសាលាមេត្តយ្យនៅម្តុំដែលមានរោងចក្រច្រើន។

នាយករដ្ឋមន្ត្រីថ្លែង៖ «យើងធ្វើមិនមែនឱ្យតែមនុស្សចាស់ មិនមែនមនុស្សពេញវ័យ គឺយើងគិតតាំងពីកូនក្មេងឡើង ព្រោះជាអនាគតរបស់យើង»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក